ទៀត​ហើយ ស្ថានទូត​ជប៉ុន ប្រកាស​រៀប​ចំ​ការ​ប្រឡង​ចម្រៀង​ជប៉ុន​នៅ​កម្ពុជា​ជា​ថ្មី!

  • 2018-06-28 03:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា គាំទ្រ​ដោយ​ស្ថានទូត​ជប៉ុន ការ​ប្រឡង​ចម្រៀង​ភាសា​ជប៉ុន​មួយ​នៅ​កម្ពុជា​នៅ​ដើម​កក្កដា​ខាង​មុខ។

ការ​ប្រឡង​ចម្រៀង​បរទេស​នៅ​កម្ពុជា​ខាង​លើ​នេះ ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា "ការ​ប្រឡង​ចម្រៀង​ណូដូជី​ម៉ាន់​លើក​ទី​៩" ដែល​នឹង​ត្រូវ​រៀប​ចំ​ផ្លូវ​ការ នៅ​ថ្ងៃ​សុក្រ ទី០៦ ខែ​កក្កដា ឆ្នាំ២០១៨  ចាប់​ពី​ម៉ោង​៩:៣០-១២:០០ នៅ​សាល​អង្គរ-គីហ្សូណា នៃ CJCC ក្នុង​អំឡុង​ពិធី​បុណ្យ​តាណាបាតា។

យ៉ាង​ណា​ក៏​ដោយ តាម​ការ​ជូន​ដំណឹង ការ​ប្រកួត​​ប្រជែង​នេះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ខុស​ពី​ឆ្នាំ​មុន​ៗ។ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​មុន​ៗ ការ​ប្រកួត​ត្រូវ​បាន​រៀប​ចំ​ជា​លក្ខណៈ​ការ​ប្រកួត​រវាង​បុគ្គល និង​បុគ្គល ប៉ុន្តែ​ឆ្នាំ​នេះ ការ​ប្រកួត​ប្រជែង​នឹង​ត្រូវ​រៀប​ជា​លក្ខណៈ សាលា និង​សាលា​វិញ។

រូបថត៖ ផ្ដល់​ដោយ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា

តាម​រូបមន្ត​ថ្មី​នេះ បេក្ខជន​ចំនួន១៧​រូប ឬ​ក្រុម មក​ពី​គ្រឹះស្ថាន​សិក្សា ឬ​សាកលវិទ្យាល័យចំនួន១០ នឹង​ប្រឡង​ប្រជែង​ដើម្បី​ដណ្ដើម​ជយលាភី​ជូន​សាលា​រៀង​ៗ​ខ្លួន។

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា កម្មវិធី​ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​អ្នក​សិក្សា​ភាសា​ជប៉ុន បាន​អនុវត្ត​ភាសា​ជប៉ុន​តាម​រយៈ​ការ​បញ្ចេញ​សំនៀង។ លើស​ពី​នេះ​ទៀត ការ​ប្រឡង​នេះ ក៏​មាន​គោល​បំណង​ពង្រឹង​ចំណង​មិត្តភាព និង​ជំរុញ​ការ​យល់​ដឹង​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​ជប៉ុន និង​កម្ពុជា​តាម​រយៈ​ចម្រៀង​ភាសា​ជប៉ុន​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម