ដំណឹងល្អ! បាក់ឌុប២០១៨ ក្រសួងត្រៀមជ្រើសរើស សិស្សអាហារូបករណ៍ជាង ៨ ០០០នាក់

  • 2018-06-28 07:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​បញ្ជាក់​កែប្រែ កាលបរិច្ឆេទ និង​ចំនួន​សិស្ស​​​​​អាហារូបករណ៍​ ដែលនឹង​ត្រូវ​​ប្រលង​ជ្រើសរើស ឱ្យ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សា សម្រាប់​ ឆ្នាំ​សិក្សា ២០១៨-២០១៩។

ចុចអាន៖ ក្ដៅៗ! ក្រសួងប្រកាសថ្ងៃចេញលទ្ធផលបាក់ឌុប២០១៨ និងចំនួនបេក្ខជន មណ្ឌល បន្ទប់

ចំនួន​អាហារូបករណ៍​នេះ សរុប ៨ ៧២១នាក់ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ នឹង​ធ្វើការ​បែកចែក​សម្រាប់​សិស្ស​ទូទៅ​ ចំនួន​ ៥ ៣៤៧នាក់ សិស្ស​អាទិភាព​នារី ចំនួន ១ ២០១ សិស្ស​អាទិភាព​ក្រីក្រ​ចំនួន ១ ៦១៦ និង​សិស្ស​អាទិភាព​តំបន់​ជួប​ការ​លំបាក ចំនួន ៥៥៧នាក់។

សកលវិទ្យាល័យ និង​វិទ្យាស្ថាន​ ដែល​បេក្ខជន​អាច​ជ្រើសរើស​ឲ្យ​ចូល​សិក្សា​សរុប​ចំនួន៣៨ គឺ​គ្រឹះស្ថាន​សិក្សា​សាធារណៈ ចំនួន១៨ និង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឯកជន ចំនួន២០។

ចុចអាន៖ ត្រៀមបញ្ចេញក្បាច់គុន! ក្រសួងបញ្ជាក់ពេលវេលា ប្រកាសមុខវិជ្ជាជម្រើសប្រឡងបាក់ឌុបហើយ

សេចក្ដីប្រកាស​ដដែល បាន​បញ្ជាក់​ថា កាលបរិច្ឆេទ​ នៃ​ការ​ប្រលង​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា ដែល​សាមី​ខ្លួន​បាន​ស្នើសុំ​លើ​មុខ​ជំនាញ​ទាមទារ​ប្រឡង​បាន​ប្ដូរ​ពី ថ្ងៃទី៩ ខែ​តុលា ឆ្នាំ២០១៨ ទៅ ថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៨

សូម​បញ្ជាក់​ថា ព័ត៌មាន​លម្អិត​ផ្សេង​ទៀត សូម​ទាក់ទង​មក​កាន់​នាយកដ្ឋាន​ឧត្ដម​សិក្សា​​រៀងរាល់​ម៉ោង​ធ្វើការ ឬ​តាម​ទូរសព្ទ​លេខ ០២៣ ២១៧ ៩៣៧ ឬ​ទាក់ទង​ជាមួយ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ ដែល​បេក្ខជន​បាន​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍ ដែល​មាន​លេខ​ នៅ​ក្នុង​សៀវភៅ​កម្រង​ព័ត៌មាន​អាហារូបករណ៍។

សូម​អាន​ព័ត៌មាន​លម្អិត​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងក្រោម។

ចុចអាន៖ ដំណឹងល្អ! ក្រសួងប្រកាសជ្រើសរើសគ្រូគ្រប់កម្រិតជាង ៣៥០០នាក់ទូទាំងប្រទេស

អត្ថបទ៖ ពៅ រក្សា