រសៀល​នេះ​វិសាខា​ត្រូវ​ធ្វើ​ការ​ធ្ងន់ ប៉ះ​ក្រុម​សម្បូរ​ទៅ​ដោយ​ជម្រើសជាតិ​ថៃ

  • 2018-06-29 02:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​វិសាខា នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​បាល់ទះ​ខ្លាំង​របស់​ថៃ Army (ទ័ព​ជើង​គោក​)​ ដែល​សម្បូរ​ទៅ​ដោយ​កីឡាករ​ជម្រើស​ជាតិ​ថៃ វេលា​ម៉ោង ២:០០ នាទី​រសៀល​នេះ​ក្នុង​ព្រឹត្តិការណ៍​ពាន​កម្រិត A ដែល​រៀប​ចំ​ឡើង​​នៅ​ទឹក​ដី​ថៃ។

សកម្មភាព​ប្រកួត​របស់​វិសាខា​កាល​ជំនួប​ទី​១

លោក សាន សុក្រិត គ្រូ​បង្វឹក​បាល់ទះ​របស់​វិសាខា​បាន​ឲ្យ​ដឹង​ថា ក្រុម​​​​ Army មាន​កីឡាករ​ជម្រើស​ជាតិ​របស់​ថៃ​ដល់​ទៅ​៦​នាក់។ ក្លឹប​នេះ​​​ខ្លាំង ហើយ​កីឡាករ​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ នឹង​អាច​​ជួប​ការ​លំបាក​ជាង​ការ​ប្រកួត​ដំបូង​។

ទោះ​ជា​​ក្រុម​នេះ​ខ្លាំង​បែប​ណា​ក៏​លោក​ជឿ​ថា នឹង​មិន​អាច​យក​ឈ្នះ ​មក​លើ​វិសាខា​ដោយ​ស្រួល​ដែរ ហើយ​ក្រុម​របស់​លោក ក៏​អាច​​មាន​ឱកាស​យក​ឈ្នះ​វិញ​បាន​ដូច​គ្នា។ លោក​គិត​ថា ប៉ះ​ក្រុម​ខ្លាំង​ដូច្នេះ​ជា​រឿង​ល្អ​បំផុត បើ​ទោះ​ចាញ់​វា​ជា​បទ​ពិសោធ​សម្រាប់​វិសាខា ដែល​បាន​លេង​ជា​មួយ​ក្រុម​ខ្លាំង។

​ប្រកួត​ដំបូង​របស់​វិសាខា​កាល​ពី​ម្សិល​មិញ​​គឺ​យក​ឈ្នះ​ក្រុម​ទ័ព​ជើង​ទឹក​របស់​ថៃ Rachanavi ៣-១ ហើយ​នេះ​ជា​ប្រកួត​ទី​២ របស់​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម