តារាជើងចាស់ ជួង សារ៉េត ដើរ​តួខ្មោចច្រើនដងហើយ ទើបតែព្រឺក្បាលនឹងរឿង "បាតដៃខ្មៅ" (វីដេអូ)

  • 2018-06-29 04:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួសម្តែងប្រជាប្រិយ លោក ជួង សារ៉េត មានបទពិសោធន៍ ក្នុងការសម្តែងភាពយន្តជាច្រើនឆ្នាំ និងជាច្រើនរឿង​តែសា្នដៃសម្តែងរបស់លោកក្នុងរឿង "បាតដៃខ្មៅ" ដែលសម្តែងជាតួខ្មោច តាឡាវ ធ្វើឱ្យរូបលោកព្រឺក្បាល ពេលនឹកឃើញដល់ការសម្តែងរឿងនេះម្តងៗ។

ជួបជាមួយ Sabay ក្នុងថ្ងៃសម្ពោធភាពយន្ត "បាតដៃខ្មៅ" តារាសម្តែងជើងចាស់ ជួង សារ៉េត ឃើញមុខញឹកក្នុងភាពយន្តនានា បញ្ជាក់ថា នេះជាភាពយន្តរន្ធត់មួយដែលរូបលោកសម្តែង​ហើយពេញចិត្តជាងគេ ដោយសារលោក ត្រូវដើរតួជាជនជាតិឡាវ ហើយ​មានគ្រោះថ្នាក់ចរាចរណ៍ស្លាប់។ វិញ្ញាណរបស់លោកបានក៏តាមយកជីវិតក្រុម "បាតដៃខ្មៅ" រហូតទាល់តែមានរឿងរ៉ាវជាច្រើនបានលាតត្រដាង ទើបវិញ្ញាណរបស់តាឡាវត្រឡប់ទៅវិញ។

ក្នុងការថតភាពយន្តខ្នាតធំ លោក ជួង សារ៉េត ក៏កោតសរសើការផលិតថាមានការប្លែក ស្តែងៗ ជាងភាពយន្តមុនៗ ដែលលោកធ្លាប់សម្តែងជាតួខ្មោចដូចគ្នា។ ណាមួយទៀត លោក ជួង សារ៉េត វ័យ ៧០ឆ្នាំ រម្លឹកថា លោកបានតស៊ូ និងលះបង់ច្រើនណាស់ក្នុងការសម្តែងលើកនេះ ក្រៅពីលោកប្រហែលជាគ្មានអ្នកណាធ្វើបានទេ ព្រោះត្រូវថតពេលយប់ ដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង ថែមទាំងបាញ់ទឹកពីលើទៀត។

លោកថាក្រោយពេលថតរឿងនេះចប់ត្រឡប់មកដល់ភ្នំពេញវិញ លោកធ្លាប់ជួបរឿង​ចម្លែក និងឧប្បត្តិហេតបន្តិចបន្តួច។ លោក សារ៉េត គិតថាប្រហែលមកពីលោកមាន​ខុសមាត់ខុសសម្តីពេលសម្តែង ឬយ៉ាងណា? ដូចនេះហើយទើបលោកក៏ទៅស្រោចទឹក និងលើករាសីឡើងវិញរំដោះគ្រោះភ័យ។

ឈុតសម្តែងក្នុងរឿង បាតដៃខ្មៅ

ភាពយន្តនេះមិនមែនជារឿងបែបសប្បាយៗ ដែលប្រិយមិត្តធ្លាប់ទស្សនាពីមុននោះទេ ហើយឈុតឆាកនៃសាច់រឿងទៀតសោតក៏កាន់តែប្រទាក់ក្រឡា ហើយមានការបត់បែនតាមមិនទាន់ ទាយមិនត្រូវឡើយ នេះបើតាមការបង្ហើបឱ្យដឹងពី លោក ជួង សារ៉េត សម្តែងតួ តាឡាវ ក្នុងរឿង "បាតដៃខ្មៅ"។

ចង់ដឹងច្បាស់ តោះ! ទស្សនាវីដេអូខាងក្រោម៖

រីករាយទស្សនាខ្សែភាពយន្តខ្មែរខ្នាតធំរឿង “បាតដៃខ្មៅ” ជាមួយ SmartVIP! ទិញសំបុត្រកុនក្នុងតម្លៃត្រឹមតែ 1 ដុល្លារ ចាប់ពីថ្ងៃទី 02.07.18 ដល់ 06.07.08 នៅរោងភាពយន្ត Major Cineplex by Smart ទាំង 4 សាខា។

អត្ថបទ៖ Sunny