មក​មើល​តារា​ចម្រៀង​ល្បីៗ បង្ហាញ​ខ្លួន​នៅ​តន្ត្រី​ទេសចរណ៍​ Taylor Swift "Reputation"

  • 2018-06-29 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តន្ត្រី​ទេសចរណ៍ "Reputation Stadium Tour” គឺ​ជា​ការ​ប្រគំ​តន្ត្រី​ទី​៥ របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​សញ្ជាតិ​អាមេរិក​ Taylor Swift សម្រាប់​ផ្សព្វផ្សាយ​អាល់ប៊ុម​ទី​​ផ្លូវ​ការ​ទី​៦​ "Reputaion”។ ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នេះ​ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៨​ខែ​ឧសភា​ឆ្នាំ ២០១៨ រហូត​ដល់​ថ្ងៃ​ទី ២១​ខែ​វិច្ឆិកា​ឆ្នាំ ១០១៨ ដែល​មាន​ការ​សម្ដែង​ ៤០​សរុប​នៅ​សហរដ្ឋ​អាមេរិក​ ៦​នៅ​ទ្វីប​អឺរ៉ុប​ ៥​នៅ​តំបន់​ប៉ាស៊ីហ្វិក​ និង​២​នៅ​អាស៊ី សរុប​ទាំង​អស់​ ៥៣​ការ​សម្ដែង។

អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ​នោះ​គឺ តារា​រូប​នេះ​តែង​តែ​នាំ​យក​មក​នូវ​តារា​ចម្រៀង​ល្បីៗ ជា​ច្រើន​រូប​មក​បង្ហាញ​ខ្លួន​ជា​ហូរហែ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។

នេះ​ជា​បណ្ដា​តារា​ចម្រៀង​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​តន្ត្រី​ទេសចរណ៍ "Reputation” គិត​ត្រឹម​ពេល​នេះ៖

១. Shawn Mendes

Shawn បាន​បង្ហាញ​ខ្លួន​ ពេល​ Taylor សម្ដែង​នៅ​ពហុកីឡាដ្ឋាន Rose Bowl នៅ​ទីក្រុង Pasadena រដ្ឋ​កាលីហ្វ័រញ៉ា ដោយ​ច្រៀង​បទ "There's Nothing Holdin' Me Back” ជាមួយ​គ្នា។

២. Selena Gomez

Selena បាន​បង្ហាញ​ខ្លួន​នៅ​ពហុកីឡាដ្ឋាន​ Rose Bowl ដូច​គ្នា​ ដោយ​បាន​សម្ដែង​បទ "Hands to Myself” ជាមួយ​គ្នា។

៣. Troye Sivan

Troye Sivan ក៏​បាន​បង្ហាញ​ខ្លួន​នៅ Rose Bowl ដូច​គ្នា ដោយ​បាន​សម្ដែង​បទ "My My My!” ជាមួយ​ Taylor Swift។

៤. Niall Horan

អតីត​សមាជិក​ក្រុម​ចម្រៀង​ One Direction លោក Niall Horan បាន​សម្ដែង​ជាមួយ​ Taylor នៅ​ពហុកីឡាដ្ឋាន Wembley ទីក្រុង​ឡុង​ ប្រទេស​អង់គ្លេស​ ដោយ​ច្រៀង​បទ "Slow Hands” ជាមួយ​គ្នា។

៥. Robbie Williams

កំពូល​តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​ Robbie Williams បាន​ច្រៀង​បទ "Angels” ជាមួយ​គ្នា​​នៅ​ទីក្រុង​ឡុង។

៦. Camila Cabello

Camila ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​រួប ដែល​នឹង​បង្ហាញ​ខ្លួន​ជាមួយ Taylor នៅ​ក្នុង​ការ​ប្រគំតន្ត្រី​នេះ តារា​រូប​នេះ​បាន​ច្រៀង​បទ "Shake It Off” ជាមួយ​ Taylor ជា​ច្រើន​ដង។

៧. Charlie XCX

មិន​ខុស​ពី Camila ប៉ុន្មាន Charlie ម្ចាស់​បទ "Boom Clap” តែង​តែ​ច្រៀង​បទ "Shake It Off” ជាមួយ Taylor ជា​ច្រើន​ដង​ ខណៈ​ពេល​ប្រគំ​បទ​តន្ត្រី​ជា​ច្រើន​កន្លែង៕

​​

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ