មូលហេតុអ្វី​បទ "DDU-DU DDU-DU” របស់ BLACKPINKមាន​ចំណងបែបនេះ?

  • 2018-06-30 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង BLACKPINK ទទួល​បាន​ភាព​ជោគជ័យ​ប្រចាំ​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​ជាមួយ​អាល់ប៊ុម​តូច​ដំបូង "SQUARE UP” និង​ជា​ពិសេស​បទ​ចម្រៀង​ថ្មី "DDU-DU DDU-DU” នេះ​តែ​ម្ដង។

ជាមួយ​នឹង​ភាព​ជោគជ័យ​នេះ​ដែរ ក្រុម​ចម្រៀង​មួយ​នេះ ត្រូវ​បាន​សាក​សួរ​ថា តើ​មាន​ហេតុផល​សំខាន់​ណា​មួយ​មែន​ទេ បាន​ជា​ជ្រើសរើស "DDU-DU DDU-DU” ជា​ចំណង​ជើង​សម្រាប់​បទ​ចម្រៀង​ថ្មី​នេះ?

បើ​តាម​តារា​ចម្រៀង Jennie បាន​បង្ហាញ​បញ្ជាក់​ប្រាប់​ថា ចំពោះ​ហេតុផល​ជ្រើសរើស​ចំណង​ជើង​បទ​ចម្រៀង​នេះ​គឺ​ងាយ​ស្រួល​បក​ស្រាយ​ណាស់។ ហេតុផលដែល បទចម្រៀងនេះមានចំណង​ជើងថា "DDU-DU DDU-DU” នេះ​ ព្រោះ​តែ​បទ​មួយ​នេះ​គឺ​ជា​បទ​ថ្មី​សន្លាង​របស់​ពួក​គេ។

គួរ​បញ្ជាក់​ថា បទ​ចម្រៀង​ទាំង​ប៉ុន្មាន​ពី​មុន​របស់​ក្រុម BLACKPINK គឺ​ជា​បទ​ចម្រៀង​ដែល​ពួក​គេ​បាន​ធ្វើ​មក​ទុក​ជា​យូរ​មក​ហើយ។ ឧទាហរណ៍​ដូច​ជា​បទ "FOREVER YOUNG” ជា​ដើម បទ​ចម្រៀង​មួយ​នេះ គឺ​ធ្លាប់​បាន​ចាក់​នៅ​ក្រៅ​អគារ​របស់​ផលិតកម្ម YG តាំង​ពី ៣​ឆ្នាំ​មុន​មក​ម៉្លេះ៕

ទស្សនាបទចម្រៀងខាងក្រោម៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម