ថ្ងៃ​ត្រង់​នេះ​វិសាខា ត្រូវ​​ប្រមូល​អារម្មណ៍​ឲ្យ​បាន​ខ្ពស់​បំផុត​ដើម្បី​តតាំង​​ Air Force

  • 2018-06-29 23:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​លោក សាន សុក្រិត គ្រូ​បង្វឹក​ក្រុម​បាល់ទះ​វិសាខា ចង់​ឲ្យ​កូន​ក្រុម​ប្រមូល​អារម្មណ៍​ប្រកួត​ឲ្យ​បាន​ខ្ពស់​បំផុត​ ដើម្បី​តតាំង​ជា​មួយ​ក្រុម​​លំដាប់​កំពូល​របស់​ថៃ Air Force​​ នៅ​ម៉ោង ១២ ថ្ងៃ​ត្រង់​នេះ ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​​លើក​ទី​៣ ​ក្នុង​ព្រឹត្តិការណ៍​ពាន​កម្រិត A របស់​ថៃ។

ក្រុម​វិសាខា​ប្រកួត​នៅ​ថៃ

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​ Air Force ជា​ជើង​ខ្លាំង​លំដាប់​​ខ្ពស់​របស់​ថៃ ហើយ​ក្រុម​នេះ​មាន​កីឡាករ​ ដែល​ជា​ជម្រើស​​ជាតិ​ថៃ​រហូត​ដល់​ទៅ​ ៨ នាក់​។ ដូច្នេះ​ក្រុម​របស់​លោក​ត្រូវ​តែ​ប្រមូល​អារម្មណ៍​ឲ្យ​បាន​ខ្ពស់​បំផុត​ ដើម្បី​តតាំង​ជា​មួយ​ក្រុម​នេះ​ បើ​មិន​ដូច្នេះ​ទេ នឹង​អាច​ចាញ់​ដល់ ៣-០ ។

លោក​បញ្ជាក់​ថា ប្រសិន​បើ​ឆន្ទៈ​នៃ​ការ​លេង​របស់​វិសាខា​​មាន​ខ្ពស់​ ក្រុម​របស់​ថៃ​ Air Force​​ មិន​ងាយ​ធ្វើ​អ្វី​ក្រុម​របស់​ខ្លួន​បាន​ដោយ​ងាយ​ស្រួល​ឡើយ។ ក្រុម​បាល់ទះ​វិសាខា​ទទួល​បាន ៣ ពិន្ទុ​ក្នុង​ចំណោម​ការ​ប្រកួត ២ លើក​កន្លង​មក​ដោយ​ឈ្នះ Rachanavi ៣-១ និង ចាញ់​ Army ម្សិល​មិញ ៣-១។ ចំណែក Air Force​​ មាន ៦ ពិន្ទុ​ពេញ​ដោយ​ឈ្នះ Rachanavi ៣-០ និង​ឈ្នះ Saraburi ៣-០ ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​