G-Dragon ត្រូវ​បង្ខំ​ចេញ​ពីមន្ទីរពេទ្យ ខណៈ​ការ​វះកាត់​ជង្គង់​នៅ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ

  • 2018-06-30 02:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ជិតស្និទ្ធ​មួយ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មិថុនា​នេះ​ថា ​សមាជិក​ក្រុម BIGBANG តារា​ចម្រៀង G-Dragon ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​បន្ទប់​មន្ទីរពេទ្យ​របស់​លោក​នៅ​ឯ​មន្ទីរពេទ្យ​ទាហាន Yangzhou។

តាម​សេចក្ដី​រាយការណ៍​នោះ​បាន​បញ្ជាក់​ថា តារា​ចម្រៀង G-Dragon បាន​ផ្លាស់​ឲ្យ​ត្រឡប់​ទៅ​កងពល​ទាហាន​របស់​លោក​វិញ​នៅ​តំបន់ Chulwon កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា​នេះ ដោយ​មិន​ទទួល​បាន​ការ​យល់ព្រម​ពី​លោក​ផ្ទាល់ ឬ​ក៏​អង្គរក្ស​របស់​លោក​នោះ​ទេ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អំណះអំណាង​នេះ ខាង​តំណាង​មក​ពី​មន្ទីរពេទ្យ Yangzhou បាន​និយាយ​ថា៖ "សូម​ធ្វើ​ការ​សាក​សួរ​ទៅ​កាន់​ក្រសួង​ការពារ​ជាតិ​សម្រាប់​ព័ត៌មាន​លំអិត"។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខាង​ក្រសួង​ការពារ​ជាតិ​មិន​អាច​ធ្វើ​ការ​សុំ​សាកសួរ​បាន​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។

គួរ​រម្លឹក​ដែរ​ថា កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា តារា​ចម្រៀង G-Dragon បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ចំពោះ​ការ​ព្យាបាល​ជា​ពិសេស​ខុស​ពី​ពល​ទាហាន​ទូទៅ។ ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​នេះ​ដែរ ខាង​ផលិតកម្ម និង​ក្រសួង​ការពារ​ជាតិ​បាន​បដិសេធ​ថា​ការ​ព្យាបាល​ជា​ពិសេស​របស់​តារា​ចម្រៀង​រូប​នេះ​គឺ​មិន​មាន​នោះ​ទេ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា