ក្រែងលោស្រលាញ់ប៉ះអ្នកកំពត មករៀនភាសាទាំងនេះឲ្យហើយទៅ ប្រយ័ត្នងងឹតមុខឈឹង

  • 2018-06-30 04:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត​ទៅ​នេះ​សូម​បង្ហាញ​គ្រៀម​ភាសា​មួយ​ចំនួន​តែង​ប្រើប្រាស់​ក្នុង​ជីវភាព​រស់​នៅ​ ដើម្បី​ទំនាក់ទំនង​គ្នា។ ប៉ុន្តែ​មិន​ប្រាកដ​ថា អ្នក​ខេត្ត​កំពត​ទាំង​អស់​សុទ្ធតែ​និយាយ​ពាក្យ​ទាំង​អស់​នេះ​ទេ គឺ​ទៅ​តាម​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ។ ដូច្នេះ​ចង់​ដឹង​ថា គ្រៀម​ភាសា​អ្នក​កំពត​ប្រែ​មក​ន័យ​ធម្មតា​ មាន​អត្ថន័យ​ដូច​ម្ដេច​? សូម​មក​ស្វែង​យល់​ទាំង​អស់​គ្នា​ណា!

បងប្អូនលក់អយស្ទ័រ

១. កុន មាន​ន័យ​ថា ប្រញាប់

២. មិត មាន​ន័យ​ថា រត់ ឧទាហរណ៍ មិត​ឲ្យ​លឿន ស្មើ​នឹង​រត់​ឲ្យ​លឿន

៣. ច្រែ មាន​ន័យ​ថា ស្រែ

៤. ច្រូវ មាន​ន័យ​ថា ស្រូវ ឧទាហរណ៍​ទៅ​ច្រែ​ច្រូត​ច្រូវ គឺ​សំដៅ​ថា ទៅ​ស្រែ​ច្រូត​ស្រូវ

៥. ង្ហាល់ មាន​ន័យ​កង្ហារ

៦. ខែអូង គឺ​ជា​ព្រះច័ន្ទ

៧. ម៉ូតូអូម គឺជា​ម៉ូតូឌុប ឧទាហរណ៍​យើង​និយាយ​ថា អេ!ពូម៉ូតូឌុប អ្នក​កំពត​និយាយ​ថា អេ​! ពូម៉ូតូ​អូម

៨. ចៃណា មាន​ន័យ​ថា ប៊ិះ ឬ​វិះ

៩. គឺ​មិន​គឺ មាន​ន័យ​ថា ពិត ឬមិនពិត

១០. ខ្លាំ គឺ​ជា​ចាន​ដែក

១១. ឆ្អាត មាន​ន័យ​ថា ស្អាត ឧទាហរណ៍​សម្រស់​ស្រស់​ស្អាត អ្នក​កំពត​និយាយ​ថា​សម្រស់​ស្រស់​ឆ្អាត​ម៉េស

១២. ឆ្ងឹត មាន​ន័យ​ថា ឈ្ងៀម

១៣. ប៉ុណ្ណឹង​វឹន មាន​ន័យ​ថា​ប៉ុណ្ណឹង​សោះ។ ឧទាហរណ៍​ប៉ុណ្ណឹង​ខ្ញុំ​ស៊ី​ផុយ តែ​អ្នក​កំពត​និយាយ​ថា ប៉ុណ្ណឹង​វឹន​ស៊ី​ផុយ

១៤. ឆ្អុយ មាន​ន័យ​ថា ស្អុយ។ ឧទាហរណ៍​ស្អុយ​ណាស់ អ្នក​កំពត​គេ​និយាយ​ថា ឆ្អុយ​ណាស់

១៥. ម៉ាកាភ្លូស មាន​ន័យ​ថា​ច្រើន

១៦. ប៉ាហួក គឺ​ជា​ប្រហុក

ចុះ​ប្រិយ​មិត្ត​ដែល​ជា​អ្នក​កើត​នៅ​ខេត្ត​កំពត​ផ្ទាល់ មាន​ដឹង​ថា​មាន​ពាក្យ​អ្វី​ទៀត​ទេ? កុំ​​ភ្លេច​ចែក​រំលែក​ផង​ណា។

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ Tour In Cambodia

អត្ថបទពេញនិយម