Zayn ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ ដោយ​បង្ហាញ​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ទី២ របស់​លោក

  • 2018-06-30 07:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Zayn Malik បាន​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​របស់​លោក ដោយ​បាន​ប្រកាស​ថា​អាល់ប៊ុម​ចម្រៀង​ថ្មី​ទី​២​របស់​លោក គឺ​ជិត​បញ្ចប់​រួចរាល់។

ក្រោយ​ពី​បាន​បញ្ចេញ​អាល់ប៊ុម​បទ​ចម្រៀង​របស់​លោក​កាល​ពី​ឆ្នាំ ២០១៥ តារា​ចម្រៀង​វ័យ ២៥ ឆ្នាំ​រូប​នេះ នៅ​តែ​បន្ត​ការ​ធ្វើ​បទ​ចម្រៀង​របស់​លោក ដើម្បី​ជា​ការ​បម្រើ​អារម្មណ៍​ទស្សនិកជន​របស់​ខ្លួន​លោក​ផ្ទាល់។

ជា​ការ​ភ្ញាក់ផ្អើល កាល​ពី​ថ្មី​ៗ​នេះ តារា​ចម្រៀង​រូប​នេះ បាន​ឲ្យ​តម្រុយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ថា ឆាប់ៗ​នេះ នឹង​មាន​អ្វី​ពិសេស​សម្រាប់​ប្រិយមិត្ត​របស់​លោក។ ដោយ​ធ្វើ​ការ​ប្រកាស​លើ​គណនី Twitter របស់​លោក​ផ្ទាល់ តារា​ចម្រៀង Zayn បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ថា៖ "អាល់ប៊ុម​គឺ​កាន់​តែ​ជិត​រួចរាល់​ហើយ និង​មាន​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លះ​ៗ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ផង​ដែរ តោះ​សាក​ស្ដាប់​រសជាតិ​ថ្មី"។

គួរ​បញ្ជាក់​ដែរ​ថា ទោះ​បី​ជា​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​ណា​មួយ​អំពី​អាល់ប៊ុម​ថ្មី​របស់​លោក​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​សារ​ដែល​បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​នេះ អាច​បញ្ជាក់​បាន​ថា​ Zayn នឹង​មាន​អ្វី​ពិសេស​សម្រាប់​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ឆ្នាំ​នេះ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម