iPhone ឆ្នាំ ២០១៨ អាច​មាន​រឿង​មិន​ស្រួល ដោយសារ​អ្នក​ផ្គត់ផ្គង់អេក្រង់​

  • 2018-06-30 23:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចចាមអារ៉ាម​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់ ដោយ​ថា​ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple នឹង​ដាក់​បង្ហាញ iPhone ចំនួន ៣ ម៉ូឌែល មាន​ប្រភេទ iPhone X អេក្រង់ ៥,៨ អ៊ីញ, iPhone X Plus អេក្រង់ ៦,៥ អ៊ីញ និង​ធុន​តូច​អេក្រង់ LCD ៦,១ អ៊ីញ។ ផ្អែក​តាម​ការ​សន្និដ្ឋាន​មួយ​ចំនួន​ក្រុមហ៊ុន​យក្ស​អាមេរិក​ក៏​នឹង​ទទួល​អ្នក​ផ្គត់ផ្គង់​អេក្រង់ OLED ថ្មី​មួយ​ផ្សេង​ទៀត ​បន្ទាប់​ពី SAMSUNG។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា Apple បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ LG ក្នុង​ការ​ទទួល​ផ្គត់ផ្គង់​អេក្រង់ OLED លំដាប់​ទី ២ ដោយ​រំពឹង​ផ្តល់​ជូន​ប្រមាណ ២ ទៅ ៤ លាន​គ្រឿង សម្រាប់​ប្រភេទ iPhone ទំហំ​អេក្រង់ ៦,៥ អ៊ីញ​នៅ​ឆ្នាំ​នេះ ជា​រួម​ក្រុមហ៊ុន​លោក Tim Cook ក៏​នឹង​ទទួល​បាន​ការ​ផ្គត់ផ្គង់​អេក្រង់ OLED ពី​ដៃ​គូ​ទាំង​ពីរ។

ប៉ុន្តែ​បញ្ហា​ដែល​កំពុង​ប្រឈម អាច​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត iOS មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​អេក្រង់ OLED ដែល LG ផ្គត់ផ្គង់​បំពាក់​លើ Pixel 2 XL កន្លង​មក អំឡុង​ពេល​ជួប​បញ្ហា​ឆេះ​អេក្រង់ Screen Burn-in ផ្នែក Images Linger នៅ​ខាង​លើ ក៏​លប់​បាត់ ខុស​ពី​ប្រភេទ​អេក្រង់ OLED របស់ SAMSUNG។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម