រសៀលនេះ វិសាខា ប៉ះ Saraburi ដែលធ្លាប់ឈ្នះ ៣-០ ម្តងហើយ
- 2018-07-01 03:04:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រសៀលនេះ វិសាខា ប៉ះ Saraburi ដែលធ្លាប់ឈ្នះ ៣-០ ម្តងហើយ
ចន្លោះមិនឃើញ
វិសាខា និង Saraburi ធ្លាប់ជួបគ្នាកាលប្រកួតនៅក្របខ័ណ្ឌ B ដោយពេលនោះ វិសាខាបានបំបាក់ក្រុមតំណាងឲ្យថៃ ៣-០ ។ ចុះការប្រកួតសន្សំពិន្ទុលើកចុងក្រោយក្នុងពានកម្រិត A ម៉ោង ២ រសៀលនេះវិញ?
ទាក់ទងការប្រកួតនេះលោក សាន សុក្រិត គ្រូបង្វឹកក្រុមវិសាខា បានឲ្យដឹងថា បើទោះវិសាខាធ្លាប់ធ្វើបានល្អ ដោយយកឈ្នះក្រុមនេះរហូត ៣-០។ រសៀលនេះមិនដូចពីមុនទេ ពីព្រោះក្រុមនេះមានកីឡាករថ្មីពីរទៅបីនាក់ ដែលមកជួយក្រុមក្នុងការប្រកួតរសៀលនេះ ហើយកីឡាករថ្មីនេះ មានបទពិសោធច្រើន ដែលលេងនៅលីគកំពូលថៃ។
លោកបន្ថែមថា កីឡាកររបស់វិសាខាត្រូវតែប្រមូលអារម្មណ៍ប្រកួត ដើម្បីយកឈ្នះក្រុមនេះម្ដងទៀត ទទួលបានលេខ ៣ ក្នុងព្រឹត្តិការណ៍នេះ។ លោកក៏សូមផ្ដាំផ្ញើទៅកាន់កីឡាករទាំងអស់មេត្តា យកចិត្តទុកដាក់ លេងដោយស្ដាយបាល់កុំឲ្យខូចច្រើន ជៀសវាងការបរាជ័យនាប្រកួតដ៏សំខាន់នេះ។
ក្រុមបាល់ទះវិសាខា បានចាញ់ពីរប្រកួតជាប់គ្នាក្រោមថ្វីដៃក្រុមលំដាប់កំពូលរបស់ថៃ Army និង Air Force ក្រោយពេលលត់ក្រុមទាហានជើងទឹករបស់ថៃ ៣-១ កាលប្រកួតដំបូង ហើយរសៀលនេះបើសិនក្រុមរបស់កម្ពុជាមួយនេះអាចយកឈ្នះ Saraburi នោះពួកគេនឹងអាចទទួលបានលេខ ៣ ក្នុងព្រឹត្តិការណ៍នេះផងដែរ៕