ចំណុចគួរដឹងពី Google Translate ពេលទៅលេងស្រុកក្រៅ មិន​សូវ​ភ័យព្រួយ

  • 2018-07-01 02:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ចេញ​ក្រៅ​ប្រទេស​ អាច​ថា​មាន​វត្ថុ​សំខាន់​ពីរ​ ចាំបាច់​គួរ​មាន​ លិខិត​ឆ្លងដែន​ និង​កម្មវិធី​ Google Translate។ នេះ​អាច​ជំនួយ​ដល់​ការ​ប្រើ​ភាសា​ ពេល​ជជែក​ជាមួយ​បរទេស​។

បកប្រែ​មិន​ប្រើ​អ៊ីនធឺណិត​ មិនមែន​គ្រប់​កន្លែង​ អាច​មាន​អ៊ីនធឺណិត​ប្រើប្រាស់​នោះ​ទេ​។ Google Translate អាច​នៅ​តែ​ប្រើ​បាន​ បើ​បាន​ទាញ​យក​សំណុំ​ភាសា​ទុក​ ដែល​ភ្ជាប់​មក​ជាមួយ​ Neural Machine Translation (NMT) ក្នុង​ការ​ពង្រឹង​សមត្ថភាព​បកប្រែ​ ប្រយោគ​វែងៗ​បាន​ល្អ​ប្រសើរ​។

អាច​ទាញ​យក​សំណុំ​ភាសា​ ដោយ​ចូល​ទៅ​កាន់​បញ្ជី​ភាសា​ ហើយ​ចុច​ប៊ូតុង​ទាញ​យក​មាន​សញ្ញា​ព្រួញ​ចុះ​ក្រោម​ ក្បែរ​នឹង​ភាសា​ចង់​បាន​។ ភាសា​នីមួយៗ​ មាន​ទំហំ​ចន្លោះ​ពី​ 35MB និង​ 45MB ដែល​មិន​ធំ​ណាស់​ណា​នោះ​ទេ​។

Highlighពាក្យ ដើម្បី​បកប្រែ​ ពេល​ប្រើ​កាមេរ៉ា​របស់​ទូរសព្ទ​ បកប្រែ​ស្លាក​សញ្ញា​លើ​ដង​ផ្លូវ​ បញ្ជី​មុខ​ម្ហូប​ ឬ​អក្សរ​បរទេស​នានា​ កម្មវិធី​ Google Translate អាច​បង្ហាញ​ពាក្យ​បកប្រែ​ភ្លាមៗ​លើ​អេក្រង់​ទូរសព្ទ​ (បើ​បាន​ទាញ​យក​សំណុំ​ភាសា​)។ អ្នក​អាច​ជ្រើសរើស​ផ្នែក​ណា​មួយ​នៃ​ឃ្លា​លើ​អេក្រង់​ទូរសព្ទ​ សម្រាប់​ពិនិត្យ​មើល​កាន់​តែ​ជិត​។

ចុច​ប៊ូតុង​កាមេរ៉ា​ចាប់​យក​អក្សរ​ ទូរសព្ទ​នឹង​ចាប់ផ្ដើម​ស្កេន​ ខណៈ​ពេល​នោះ​ អូស​ម្រាម​ដៃ​ Highlight លើ​ពាក្យ​ រួច​ចុច​ប៊ូតុង​សញ្ញា​ព្រួញ​ពណ៌ខៀវ​ នៅ​ខាង​លើ​។ នេះ​នឹង​ចាកចេញ​ពី​ Camera mode ត្រលប់​ទៅ​ Home screen ជាមួយ​ពាក្យ​បាន​បកប្រែ​។

Conversation mode អ្នក​អាច​ប្រើ​កម្មវិធី​ជួយ​បកប្រែ​ការ​សន្ទនា​រវាង​អ្នក​ និង​ដៃគូ​បរទេស​បាន​។ ពេល​ស្ថិត​នៅ​ក្នុង​ Microphone mode ជា​ធម្មតា​គឺ​ស្ដាប់​ភាសា​មួយ​ និង​បកប្រែ​។ បើ​ចុច​លើ​ប៊ូតុង​មាន​រូប​ Microphone ពីរ​នឹង​អាច​ដាក់​កម្មវិធី​ចូល​ទៅ​ទម្រង់​ Conversation mode អាច​ផ្ដល់​ការ​បកប្រែ​ទាំងពីរ​ភាសា​ដល់​អ្នក​ និង​ដៃគូ​បរទេស​ យល់​គ្នា​ទៅវិញ​ទៅ​មក​។ រួច​ចុច​ប៊ូតុង​ Microphone ដើម្បី​ឲ្យ​កម្មវិធី​ស្ដាប់​ នឹង​បកប្រែ​។ ពេល​ឃើញ​ភាសា​ទាំង​ពីរ​បង្ហាញ​ពណ៌ក្រហម​ ដៃគូ​ទាំង​ពីរ​ អាច​ជជែក​ភាសា​ខុសគ្នា​ទៅ​មក​បាន​ ឬ​ចុច​លើ​ភាសា​មួយៗ និយាយ​ឲ្យ​ប្រព័ន្ធ​បកប្រែ​។

រក្សា​ទុក​លទ្ធផល​បកប្រែ​ពាក្យ​ និង​ឃ្លា​ល្អៗ​ បើ​ដឹង​ខ្លួន​ថា​ បន្ត​ស្វែងរក​ការ​បកប្រែ​ពាក្យ​ ឬ​ឃ្លា​ដដែលៗ​ អាច​រក្សាទុក​ ងាយស្រួល​ចូល​ប្រើ​ពេល​ក្រោយ​បាន​។

ចុច​លើ​ប៊ូតុង​រូប​ផ្កាយ​ ក្បែរ​នឹង​លទ្ធផល​បកប្រែ​ នឹង​បន្ថែម​ទៅ​កាន់​បញ្ជី​ Saved។ ហើយ​បើ​ចង់​មើល​ ចុច​ប៊ូតុង​ Saved នៅ​ផ្នែក​ក្រោម​អេក្រង់​។

ប្រើ​កម្មវិធី​ជា​វចនានុក្រម​ ពេល​កំណត់​ប្រើ​កម្មវិធី​បកប្រែ​ពី​ភាសា​អង់គ្លេស​ ទៅ​អង់គ្លេស​ កម្មវិធី​អាច​បង្វែរ​ទៅ​ជា​និយមន័យ​ ចៀស​ជាង​ការ​បកប្រែ​។​ នេះ​ធ្វើ​ឲ្យ​កម្មវិធី​ Google Translate កាន់​តែ​លេចធ្លោ​ អាច​ថា​មាន​តម្រូវ​ការ​ប្រើប្រាស់​ខ្ពស់​ ជា​ពិសេស​ ពេល​ដើរ​លេង​ក្រៅ​ប្រទេស​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី