Messi Ronaldo ជ្រុះ​ចេញ​ពី World Cup ខណៈ​ពិភព​បាល់ទាត់​លេច​ចេញ​វីរបុរស​ជំនាន់ថ្មី

  • 2018-07-01 08:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពី​ក្រោយ​ខ្នងLionel Messi និង Cristiano Ronaldo មាន​យុវជន​វ័យ​ក្មេង​ស្រេក​ឃ្លាន​ជ័យជម្នះ ដែល​កំពុង​​បង្កើត​នូវ​សករាជ​ថ្មី​នៃ​ពិភព​បាល់ទាត់​របស់​ពិភពលោក។ កីឡាករ​វ័យក្មេង​ Kylian Mbappe បាន​ប្រកាស​ប្រាប់​ពិភពលោក​កាល​ពី​ថ្ងៃ​សៅរ៍​​ថា​ខ្លួន​ជា​វីរបុរស​ជំនាន់​ថ្មី នៅ​ពេល​ដែល​បារាំង​អាច​ផ្តួល​អាហ្សង់ទីន ៤-៣ ក្នុងការប្រកួត World Cup។

Messi លេចធ្លោ​បំផុត​នៅ World Cup ២០១៤ តែ​សុបិន្ត​ដែល​ជិត​ក្លាយ​ទៅ​​ជា​ការពិត​របស់ Messi ក្នុង​ការ​លើក​ពាន World Cup ក៏​លែង​ក្លាយ​ទៅ​ជា​ការ​ពិត​ជារៀងរហូត បន្ទាប់​ពី​ចាញ់​អាឡឺម៉ង់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ២០១៤។

រីឯ Ronaldo ដែល​បាន​លើកពាន​ទ្វីប​អឺរ៉ុប​កាល​ពី​២​ឆ្នាំ​មុន​ជាមួយ​ព័រទុយហ្គាល់ នឹង​មាន​អាយុ ៣៧​ឆ្នាំ នៅ​ World Cup ២០២២ មានន័យថា​នេះ​ទំនង​ជា​តារាឆ្នើម​ Real Madrid លែង​អាច​ជួយ​ព័រទុយហ្គាល់​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ទៀត​ហើយ។

ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល​ទាំង​២​រូប​ត្រូវ​បាន​ពន្លក​ថ្មី Mbappe កំពុង​នាំ​មុខ។ តារា​វ័យក្មេង PSG ស៊ុត​បាន​៣​គ្រាប់​ ១​គ្រាប់​តាម​ពី​ក្រោយ Romelu Lukaku និង ២​គ្រាប់​ពី​ក្រោយ Kane។ Mbappe វ័យ​១៩ឆ្នាំ បាន​ក្លាយ​ទៅ​ជា​កីឡាករ​វ័យក្មេង​ដំបូង​គេ​ក្នុង​រយៈ​ពេល​៦០​ ដែល​អាច​ស៊ុត​បាន​២​គ្រាប់​នៅ​ World Cup ចាប់តាំងពី Pele វ័យ ១៧ ឆ្នាំ​ដែល​អាច​ធ្វើ​បាន​ដូច្នេះ​នៅ​ឆ្នាំ ១៩៥៨៕

ប្រភព៖ www.afp.com   ប្រែ​សម្រួល៖ សុខ លាងហ៊ត