ទោះ​ស៊ុត​បាន​២​គ្រាប់​តែ​បញ្ហា​​សរសៃ​ពួរ​ Cavani ជា​ក្ដី​បារម្ភ​របស់​អ៊ុយរ៉ាហ្គាយ

  • 2018-07-01 02:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Edinson Cavani បាន​ក្លាយ​ជា​វីរបុរស​សម្រាប់​ជនជាតិ​អ៊ុយរ៉ាហ្គាយ​រក​បាន​២​គ្រាប់​យ៉ាង​អស្ចារ្យ​ជួយ​ក្រុម​ជម្រើស​ជាតិ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​ទម្លាក់​ព័រទុយហ្គាល់​ដោយ​លទ្ធផល​ ២​ទល់​នឹង​១។

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​លោត​តែត​បញ្ចូល​ទី​ នៅ​នាទី​ ទី​៧​មុន​ពេល​ពែន​បញ្ចូល​ទី​យ៉ាង​ល្អ​ឥត​ខ្ចោះ​សារ​ជា​ថ្មី​នៅ​នាទី​៥៥​ជួយ​ក្រោយ​ឈ្នះ​ការ​ប្រកួត​ដ៏​តានតឹង​កាល​ពី​យប់​មិញ។​ យ៉ាង​ណា​ក៏​កក់​កៅអី​វគ្គ​៨​ក្រុម​ចុងក្រោយ​របស់​លោក​ Oscar Tabárez មិន​ទាន់​ដឹង​ថា​មាន​វត្តមាន​របស់​ Cavani ឬ​ក៏​អត់​ទេ។

Cavani ត្រូវ​ Ronaldo ជួយ​គ្រៀក​​ចេញ​ពី​ទីលាន​នៅ​​១៦​នាទី​មុន​ចប់​ការ​ប្រកួត​បន្ទាប់​ពី​មាន​បញ្ហា​របួស។ ទោះ​មិន​ទាន់​ដឹង​ថា​ធ្ងន់​ ឬ​ស្រាល​តែ​ខ្សែ​ប្រយុទ្ធ​ Paris Saint-Germain អាច​មាន​របួស​សរសៃ​ពួរ​ដែល​ជា​ក្ដី​បារម្ភ​មួយ​សម្រាប់​អ៊ុយរ៉ាហ្គាយ​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ជើង​ខ្លាំង​បារាំង​ដែល​ទម្លាក់​អាហ្សង់ទីន​នៅ​ថ្ងៃ​ទី​៦​ កក្កដា៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម