ក្រមុំៗសុំខ្មាស! គ្រប់ឈុតរបស់ Yang Mi ក្នុង​រឿង​ភាគបុរាណថ្មីពិតជាទាក់ភ្នែកខ្លាំងដៃ

  • 2018-07-01 05:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែភាពយន្ត​ភាគ​បុរាណ​ដែល​មាន​ចំណងជើង​ថា​ "Legend of Fuyao” កំពុង​អង្រួន​បេះដូង​អ្នក​តាមដាន​មិន​តិច​ទេ​នៅ​តំបន់​អាស៊ី​នា​ពេល​បច្ចុប្បន្ន។

តួ​សម្ដែង​ទាំង​ប្រុស ទាំង​ស្រី​ក៏​ត្រូវ​ប៉ាន់​ក្នុង​ការ​កើប​យក​ប្រជាប្រិយភាព​មិនធម្មតា​ដែរ​តាមរយៈ​រឿង​នេះ។ ចំណុច​មួយ​ដែល​អ្នក​គាំទ្រ​រឿង​ផ្ដោត​ការ​ចាប់អារម្មណ៍​គួរ​សម​នោះ​គឺ​ ការតុបតែង​ខ្លួន​គ្រប់​ឈុត​របស់​ តួ​ឯកស្រី​ដែល​សម្ដែង​ដោយ​ Yang Mi។

ទោះ​បី​តារាស្រីវ័យ​ ៣១​ឆ្នាំ​រូបនេះ​ មាន​កូន​១​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​សម្រស់​របស់​នាង​មិន​អន់​ថយ​នោះឡើយ។ រូបរាង​របស់​នាង​នៅ​តែ​លេចធ្លោ ពិសេស​នៅបេល​គ្រង​ឈុត​បុរាណ​ស្រស់​ស្អាត​ក្នុង​រឿង​ "Legend Of Fuyao” ជាមួយ​តារាសម្ដែង​ Ethan Ruan។

ទោះ​បី​ក្នុង​ពិភពសិល្បៈ​ចិន សម្បូរទៅ​ដោយ​តារា​ស្រី​មាន​រូបរាង​ មុខមាត់​ស្រស់ស្អាត​ ប៉ុន្តែ​ Yang Mi ត្រូវ​បាន​មហាជន​ជ្រើស​ជា​តារាស្រី​ដែល​មាន​ភាព​លេចធ្លោជាង​គេ។ មួយ​វិញ​ទៀត​ ត្បិត​ជោគជាំ​ទៅ​ដោយ​ព័ត៌មាន​ថា​នាង​កែសម្ផស្ស​ និង​រឿងរ៉ាវ​អាស្រូវ​មួយ​ចំនួន​ក្ដី​ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​ តារាស្រី​រូបនេះ​ធ្លាក់​ចុះ​នោះ​ទេ៕

ប្រភព៖ ent.sina   ប្រែ​សម្រួល៖ យី សុធារី