ក្រុមហ៊ុន​ខ្មែរ១​ ជា​អ្នក​ឧបត្ថម្ភ​ធំ ប្រកាសអបអរសាទរ​ក្រមា​កម្ពុជា​ បំបែក​កំណត់​ត្រា​ពិភពលោក

  • 2018-07-02 08:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចំណាយពេលផលិតអស់ជិត ៥ ខែ ក្រមាខ្មែរបានចូលជាកំណត់ត្រាពិភពលោកជាផ្លូវការ បន្ទាប់ពីគណៈកម្មការ Guinness World Records មកធ្វើការវាស់វែងដោយផ្ទាល់កាលពីព្រឹកម្សិលមិញ។

គណៈកម្មការ បានអះអាងថាកម្ពុជាជាប្រទេសទី១ ដែលបង្កើតក្រមាវែងបំផុតលើពិភពលោក និងគ្មានប្រទេសណាធ្វើដូច។ ការវិនិច្ឆ័យផ្អែកលើចំណុចសំខាន់២រួមមាន កម្ពុជាបានត្បាញក្រមាដែលសាច់ក្រមាតឹងណែនល្អ និងត្បាញក្រមាវែងបំផុតរហូតដល់ ១ ១៤៩ ម៉ែត្រ។

នេះជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមការផ្ដួចផ្ដើមដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមចលនា Go Go Cambodia ក្រោមអត្ថន័យស្នូលដ៏សំខាន់ «រួមគ្នាជឿថាខ្មែរធ្វើបាន» ពោលគឺការបំបែកកំណត់ត្រាឯតទគ្គកម្ម «ក្រមាវែងជាងគេលើពិភពលោក» ដែលកើតចេញពីស្មារតី និងឆន្ទៈនៃការរួមគ្នាជាធ្លុងមួយចូលរួមអភិវឌ្ឍន៍ប្រទេសលើកកម្ពស់កិត្យានុភាពជាតិ និងថែរក្សាមរតក វប្បធម៌ ប្រពៃណីក្រោម ដំបូលនៃសុខសន្តិភាព ស្ថិរភាពសង្គម។

ក្នុងនាមជាអ្នកឧបត្ថម្ភធំ អ្នកតំណាងក្រុមហ៊ុន ប៊ែ​វើ​រី​ជី​ស បានលើកឡើងថា ខ្លួននិងក្រុមការងារទាំងមូលពិតជាមានមោទកភាព និងរីករាយជាខ្លាំងដែលបានចូលរួមគាំទ្រ និងជ្រោមជ្រែងគម្រោងក្រមា តាំងពីចាប់ផ្ដើមដំបូងរហូតទទួលបានកំណត់ត្រាជាផ្លូវការដូចថ្ងៃនេះ។

តាំងពីថ្ងៃកម្មវិធីចាប់ផ្ដើមដំបូងមក ក្រុមហ៊ុនបានរៀបស្តង់ដាក់លក់ភេសជ្ជៈរបស់ខ្លួននៅទីតាំងសាលាតម្បាញ ជាមួយប្រម៉ូសិន និងការផ្ដល់ជូនភេសជ្ជៈដោយឥតគិតថ្លៃជាច្រើនដល់ក្រុមការងារស្ម័គ្រចិត្ត និងការលេងល្បែកម្សាន្តយករង្វាន់នានាជាប្រចាំ។ ក្រៅពីនោះ នៅថ្ងៃប្រកាសលទ្ធផលកាលពីម្សិលមិញ ទឹកផ្លែឈើ Joop ភេសជ្ជៈប៉ូវកម្លាំង Wurk និងទឹកបរិសុទ្ធកម្ពុជា ត្រូវបានចែកជូន Free ដល់អ្នកចូលរួមជាសាក្សីនៃឯតទគ្គកម្មក្រមាខ្មែរ ប្រមាណ ២០០០០ នាក់ ផងដែរ៕

អត្ថបទ៖ សុខណា