វិសាខា​ ទទួល​បាន​លេខ ៤ ក្រោយ​ចាញ់ Saraburi

  • 2018-07-01 10:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទះ​វិសាខា ទទួល​បានលេខ ៤ ក្រោយ​ចាញ់​ក្រុម Saraburi ៣-០ មុន​នេះ​ក្នុង​ការ​ប្រកួត​ពាន​កម្រិត A ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​​ថៃ ។

លទ្ធផល​ ៣ -០ ​នេះ​គឺ ១៨-២៥, ២៥-២៧, ២៣-២៥។ ​​សរុប​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​នេះ​គឺ​​ប្រកួត​ទី​១ វិសាខា លត់​​ក្រុម​ Rachanavi ៣-១ ស្រប​ពេល​ប្រកួត​ទី​២ ចាញ់ Army ៣-១ និង​ចាញ់ Air Force ៣-០ ​ព្រម​ទាំង​ចាញ់​ប្រកួត​ចុង​ក្រោយ​​មុន​នេះ Saraburi ៣-០ ។

ពាន​នេះ​មាន ៥ ក្រុម​ចូល​រួម​គឺ Rachanavi , Army, Air Force, Saraburi និង វិសាខា ​ក្រុម​បាល់​ទះ​វិសាខា នឹង​ត្រឡប់​ទៅ​​ទឹក​ដី​កម្ពុជា​​វិញ​នា​ម៉ោង ៤ ទាប​ភ្លឺ​​នេះ ក្រោយ​ពី​បញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​