ទើបទាក់ទងគ្នាមិនបានកន្លះឆ្នាំផង Lee Dong Wook និង​ Suzy បែកគ្នាជាស្ថាពរ

  • 2018-07-02 01:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​រយៈ​ពេល​ ៤​ខែក្រោយ​​សម្រេច​ទម្លាយ​ពី​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ ពេល​នេះ​ស្រាប់​តែ​មាន​ដំណឹង​ថា​ Suzy និង Lee Dong Wook ឈាន​ដល់​ផ្លូវ​បែក​ហើយ។

ប្រភព​ព័ត៌មាន​មួយ​ចេញ​ពី​វិបសាយ​ព័ត៌មាន​ Osen បាន​បង្ហើប​ថា​តារាប្រុស​ស្រី​ទាំង​ ២​នេះ​បាន​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន​ហើយ ក្រោយ​ប្រកាស​ស្រឡាញ់​គ្នា​កាល​ពី​ខែ​មីនា ឆ្នាំ ២០១៨​នេះ។ ទាំង​ Dong Wook និង​ Suzy ​សុទ្ធ​តែ​រវល់​នឹង​ការងារ​ដូចគ្នា ទើប​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ឲ្យ​គ្នា។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ អ្នក​ទាំង​ ២​នៅ​តែ​មិត្ត​ដដែល។

ទាក់ទង​រឿង​នេះ​ដដែល​ ខាង​ផលិតកម្ម​ JYP និង​ King Kong by Starshipក៏​បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា​តារា​ទាំង​ ២​ពិត​ជា​បែក​គ្នា​ពិត​មែន។

ដោយ​ឡែក​បច្ចុប្បន្ន​ Lee Dong Wook កំពុង​មមាញឹក​ក្នុង​ការសម្ដែង​រឿង​ "Life” ឲ្យ​ទូរទស្សន៍​ JTBC ជាមួយ​ Jo Seung Woo ស្រប​ពេល​ Suzy ក៏​សម្រុក​ថត​រឿង​ "Vegabond” ជាមួយ​ដៃគូ​ចាស់ Lee Seung Gi ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី