មើលឲ្យហើយ! កំណែវិញ្ញាសាគណិតវិទ្យាបាក់ឌុបឆ្នាំ ២០១៧ អាចតេស្តសមត្ថភាពបាន

  • 2018-07-02 02:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរយៈពេលប្រហែលជាង ១ខែកន្លះទៀត ការប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៨ នឹង​រំកិល​មក​ដល់​។ ទន្ទឹម​នឹង​នោះ​ សម្រាប់​សិស្ស​ប្រឡង​​​ថ្នាក់​វិទ្យាសាស្ត្រ​​ កំពុង​ហ្វឹតហាត់​ស្វិតស្វាញ​រៀន​គ្រប់​​មុខ​ ខណៈ​គណិតវិទ្យា​ជា​មុខ​វិជ្ជា​មួយ​ដែល​មាន​ពិន្ទុ​​រហូត​ដល់​១២៥ ពិន្ទុ​ ខ្ពស់​ក្នុង​ចំណោម​មុខ​វិជ្ជា​ទាំង​៧​។ ​

មុខ​វិជ្ជា​នេះ​ដែរ ក៏​កម្រ​មាន​សិស្ស​អាច​ធ្វើ​បាន​ពេញ​ក្នុង​វិញ្ញាសា​ដែល​មាន​លំហាត់​ប្រមាណ ​៧​លំហាត់ ហេតុ​នេះ​សិស្ស​ត្រូវ​ប្រឹង​ប្រែង​រៀន​បំប៉ន​ និង​អនុវត្ត​ធ្វើ​លំហាត់​ឲ្យបាន​ច្រើន​ដង។​ ​ខាង​ក្រោម​នេះ ​វិញ្ញាសា​ណិតវិទ្យា និងអត្រា​កំណែ​វិញ្ញាសា​បាក់​ឌុបឆ្នាំ​ ២០១៧​៖

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​​គណិតវិទ្យា​គឺ​ជា​មុខ​វិជ្ជា​​វិទ្យាសាស្ត្រ​ពិត​​មួយ​​​ដែល​សិក្សា​អំពី​លេខ​នព្វន្ត ​​ការ​គណនា​​ ការ​វិភាគ​ជាដើម​។​ ​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ​មុខ​វិជ្ជា​មួយ​នេះ​​មាន​ការ​លំបាក​​ខ្លាំង ​​សម្រាប់​​សិស្សានុសិស្ស​ និង ​និស្សិត​ភាគ​ច្រើន​។ ​លោក រ៉ន សារិទ្ធ គ្រូ​​គណិតវិទ្យាមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ លោកមានវិធីសាស្ត្រ​មួយ​ចំនួន​​ដើម្បី​អោយ​​សិស្ស​​អាច​​រៀន​គណិតវិទ្យា​​ងាយ​ឆាប់​ចេះ​ និង​ដោះ​ស្រាយ​បាន​លឿន​។

លោកគ្រូ រ៉ន សារិទ្ធ

ដូច្នេះ សូម​ប្អូន​ៗ កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ «#បាក់ឌុបអនាគតខ្ញុំ»​ នៅម៉ោង ១១៖៣០នាទី ព្រឹកនេះលោកគ្រូ នឹង​អញ្ជើញ​ចូលរួម​ជាភ្ញៀវ​កិត្តិយស​។ ​ប្រសិន​បើ​ មាន​សំណួរ​អ្វីដែល​ពាក់ព័ន្ធ​នឹង​មុខវិជ្ជា​គណិតវិទ្យា​អាច​ចូលរួម​ដោយសេរី​នៅលើទំព័រ​ហ្វេសប៊ុកផ្លូវការ Sabay News Socia ៕ ​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី