មើល​ដំណើរ​ការ​កាមេរ៉ា​លៀន​ចេញ របស់​ Vivo NEX

  • 2018-07-02 03:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រចនាបថ​របស់​ Vivo NEX កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​​មាន​ការ​បង្កប់​កាមេរ៉ា​ Selfie ដែល​អាច​លៀន​ចេញ​យ៉ាង​ពិសេស​ ពេល​ត្រូវ​ការ​ប្រើ​ប្រាស់​វា។

ចង់​ដឹង​ថា​វា​មាន​ដំណើរ​ការ​យ៉ាងណា​ ក្រុម​ការងារ​ MyFixGuide បាន​ហែក​មើល​គ្រឿង​ក្នុង​របស់​ Vivo NEX ​ឆៅៗ​តែ​ម្ដង។ មើល​ពី​ខាង​ក្នុង​ឃើញ​ថា​​កាមេរ៉ា​ Selfie អាច​លៀន​ចេញ​ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​រុញ​ច្រាន​របស់​ស្ពឺ​តូច​មួយ អម​ជា​មួយ​នឹង​រ៉ឺស័រ​មួយ​ទៀត។

Vivo បាន​បញ្ជាក់​ថា​​កាមេរ៉ា​ Selfie របស់​ Vivo NEX អាច​ប្រើ​ប្រាស់​បាន​រហូត​ដល់​ ៥០ ០០០ ដង និង​អាច​ទ្រាំទ្រ​នឹង​ការ​សង្កត់​ទម្ងន់​បាន ៤៥ គីឡូក្រាម​ ដោយ​​គ្មាន​ការ​ខូច​ខាត។ គួរ​ដឹង​​សមត្ថភាព​នៃ​ការ​លៀន​ចេញ​របស់​កាមេរ៉ា​ DSLR ភាគ​ច្រើន​គឺ​មាន​ចំនួន​ ១០០ ០០០ ទៅ ១៥០ ០០០ ដង។ ដូច​នេះ​បើ​ប្រៀប​ធៀប​ទៅ​ Vivo NEX អាច​ធន់​បាន​ល្អ​គួរ​សម៕​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម