​៣​ចំណុច ​ធ្វើ​ឱ្យ​អាស៊ី​អឺរ៉ុប ​ចាញ់​បឹង​កេត​​ដល់ ៤-០

  • 2018-07-02 07:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹង​កេត​បាន​ឈរ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​ដដែល ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប ​ក្នុង​លទ្ធផល ៤-០ ​នៃ​ការ​ប្រកួត​ជុំ​ទី​២។

ក្រុម​អាស៊ី​អឺរ៉ុប

៤​គ្រាប់​របស់​បឹង​កេត​ធ្វើ​បាន​សម្រេច​ដោយ​សមាជិក​បរទេស​​​​​គឺ​កីឡាករ​ប្រេស៊ីល​ Maycon រក​បាន​២​គ្រាប់​ និង​កីឡាករ​នីហ្សេរីយ៉ា​ Julius រក​បាន​២​គ្រាប់។ ​នេះ​ជា​ជ័យជម្នះ​ធំ​មួយ​សម្រាប់​បឹង​កេត ​ត្បិត​អី​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​របស់​លោក ហៅ សុជាតិ ​បាន​ឈ្នះ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល​តឹងតែង​បំផុត ៤-៣។

លោក សុខ វាសនា

ចំពោះ​ការ​ប្រកួត​នេះ​ដែរ ​លោក សុខ វាសនា ​គ្រូ​បង្វឹក​របស់​ក្រុម​អាស៊ី​អឺរ៉ុប​បាន​លើក​៣​ចំណុច​ដែល​ធ្វើ​ឱ្យ​ក្រុម​ខ្លួន​ឯង​មិន​ល្អ​ទាល់​តែ​សោះ។ ទី១ ​ការ​បញ្ជូន​បាល់​ឱ្យ​គ្នា​របស់​អាស៊ី​អឺរ៉ុប​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ ​កីឡាករ​ចំណូល​ថ្មី​លេង​មិន​ទាន់​យល់​ចិត្ត​គ្នា​ជាមួយ​កីឡាករ​ក្នុង​ក្រុម​ចាស់។ ចំណែក​ហេតុផល​ទី​២ គឺ​ពេល​ប្រកួត​កីឡាករ​មួយ​ចំនួន​លេង​ដោយ​គ្មាន​ទំនុក​ចិត្ត ( ភ័យ) អីចឹង​ហើយ​ធ្វើ​អោយ​ការ​សហការ​រួម​និង​ការពារ​ មាន​បញ្ហា​ដោយ​ឱ្យ​គេ​ទាត់​ចូល​ងាយ​ៗ។

ចំណុច​ទី​៣ គឺ​ក្រុម​ទាំង​មូល​ត្រូវ​ការ​ពេល​វេលា​ហ្វឹកហាត់​ជាមួយ​កីឡាករ​ថ្មី​ឱ្យ​បាន​ច្រើន ​ដើម្បី​យល់​ពី​អ្វី​ដែល​គ្រូ​បង្វឹក​ចង់​បាន។ ​ការ​ដោះដូរ​កីឡាករ ​ដោយ​មិន​ឱ្យ​លីគ​សម្រាក គឺ​ជា​រឿង​មួយ​ធ្វើ​ឱ្យ​ការ​រៀប​ចំ​ក្រុម​មិន​ទាន់​ស្រួល​នៅ​ឡើយ​ទេ។ លោក សុខ វាសនា ​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​បឹង​កេត ​ក្រុម​គេ​មិន​មាន​បញ្ហា​ដូច​អាស៊ី​អឺរ៉ុប​ឡើយ ​ព្រោះ​សមាជិក​១១​នាក់​ដំបូង​ដែល​ត្រូវ​លេង​មិន​ផ្លាស់​ប្ដូរ​ច្រើន​ទេ ​ខណៈ​ដែល​ក្រុម​នេះ​លេង​ដោយ​ទំនុក​ចិត្ត​ខ្ពស់​ថែម​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម