ក្រុមអ្នកសង្គ្រោះសង្ឃឹមរកក្មេងឃើញវិញថ្ងៃនេះ ខណៈពិភពលោកកំពុងទន្ទឹងរង់ចាំ

  • 2018-07-02 07:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​មក​ទល់​ថ្ងៃ​ទី ២ ខែ​កក្កដា​នេះ គឺ​មាន​រយៈ​ពេល ៩​ថ្ងៃ​ហើយ​ដែល​ក្មេង​ៗ​ក្រុម​បាល់​ទាត់ ១២​នាក់ រួម​នឹង​គ្រូ​បង្វឹក​ម្នាក់​បាន​បាត់​ខ្លួន​ក្នុង​រូង​ភ្នំ​ថាំហ្លួង ខេត្ត​ឈៀង​រ៉ាយ​ប្រទេស ថៃ។

យោង​តាម​កាសែត Thairath ឲ្យ​ដឹង​ថា កង​នាវា​ជើង​ទឹក SEAL និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មាន​សង្ឃឹម​ថា​នឹង​អាច​រក​ក្មេង​ៗ​ឃើញ​នៅ​ថ្ងៃ​នេះ ដោយ​ពួកគេ​កំពុង​ព្យាយាម​ចូល​ទៅ​ផ្នែក​ទី​បី​ដែល​ជា​តំបន់​ជ្រៅ​បំផុត​នៃ​រូង​ភ្នំ​កាល​ពី​ព្រឹក​មិញ។ លើស​ពី​នេះ​ទៀត ពួក​គេ​សង្ឃឹម​ថា​នឹង​អាច​ទៅ​ដល់ Pattaya Beach ដែល​គ្រប់​គ្នា​ជឿ​ថា ក្មេង​ៗ​ទាំង ១៣​នាក់​កំពុង​ជាប់​នៅ​ទី​នោះ។

ជាមួយ​គ្នា​ដែរ យោង​តាម​របាយការណ៍ AFP ឲ្យ​ដឹង​ថា ក្រុម​អ្នក​សង្គ្រោះ​បាន​ធ្វើ​ដំណើរ​ចូល​រូង​ភ្នំ​បាន ៦០០ ម៉ែត្រ​បន្ថែម​ទៀត​ទៅ​កាន់​តំបន់ Pattaya Beach កាល​ពី​យប់​មិញ។ នេះ​គឺ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រតិបត្តិ​ការ​នេះ ហើយ​ពួកគេ​ជឿ​ថា​នឹង​អាច​រក​ក្មេង​ឃើញ​ឆាប់​ៗ។ ទន្ទឹម​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ ទឹក​ត្រូវ​បាន​បង្ហូរ​ចេញ​យ៉ាង​ច្រើន​ពី​រូង​ភ្នំ​ដែល​ធ្វើ​ឲ្យ​ការ​ស្វែង​រក​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។

យ៉ាង​ណា​មិញ បេសកកម្ម​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្រុម​បាល់​ទាត់​ជ្រូក​ព្រៃ​ទាំង ១៣​នាក់​នេះ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មនុស្ស​ជុំវិញ​ពិភពលោក ហើយ​ពួក​គេ​កំពុង​ទន្ទឹង​រង​ចាំ​ដំណឹង​ល្អ​ពី​ប្រតិបត្តិការ​ស្វែង​រក​នេះ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន