ពេជ្រ ​ម្ទេសខ្មាំង​ ចាញ់​ វៀតណាម​ យ៉ាង​ប្រផុតប្រផើយ​មុន​នេះ​

  • 2018-07-02 09:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ ពេជ្រ ​ម្ទេសខ្មាំង​ របស់​កម្ពុជា​ ចាញ់​កីឡាករ​វៀតណាម​មុន​នេះ​ យ៉ាង​ប្រផុតប្រផើយ​បំផុត​ នៃ​ពាន​រង្វាន់​ស្ដេច​ថៃ។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

អ្នក​លេង​កណ្ដាប់​ដៃ​របស់​កម្ពុជា​ខាង​លើ​ ពិត​ជា​ខំប្រឹង​ប្រែង​ប្រកួត​ តាម​រយៈ​ការ​ព្យាយាម​ដើរ​ចូល​ទៅ​វ៉ៃ​ដៃគូ​ប្រកួត​ ដោយ​មិន​ញញើត​បន្តិច​ឡើយ​ ប៉ុន្តែ​ដោយ​សារ​កីឡាករ​វៀតណាម​រៀង​ខ្ពស់​ និង​ដៃ​វែង​ជាង​ ជា​ហេតុ​ធ្វើ​ឲ្យ ​ម្ទេសខ្មាំង​ វ៉ៃ​មិន​សូវ​ដល់។​ ទោះ​ជា​ចាញ់​ដៃគូ​មែន​ពិត​ តែ​កីឡាករ​តំណាង​ឲ្យ​កម្ពុជា​រូប​ព្យាយាម​វ៉ៃ​តាំង​ពី​ទឹក​ទី១​ រហូត​ដល់​បញ្ចប់​ទឹក​ទី៣​ និង​សង​គ្នា​ទៅ​សង​គ្នា​មក​ យ៉ាង​ស្វិតស្វាញ​បំផុត។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

ពេជ្រ ​ម្ទេសខ្មាំង​ ចាញ់​ពិន្ទុ​កីឡាករ​វៀតណាម​ មុន​នេះ​នៅ​ឯ​ប្រទេស​ថៃ​នា​ជំនួប​ដណ្ដើម​ពាន​រង្វាន់​ស្ដេច​ថៃ​ លើ​ប្រភេទ​ទម្ងន់​ ៥៦​គីឡូក្រាម។​ កីឡាករ​កម្ពុជា​ទាំង​៣រូប ​ដែល​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​ខាង​លើ​នេះ​ គឺ​ចាញ់​ទាំង​អស់​លើ​ប្រភេទ​ទម្ងន់​ ៤៩​ ៥៦​ និង​៦០​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​