ដំណឹងបែកគ្នារវាង Suzy និង​ Lee Dong Wook មហាជន​មួយចំនួននាំគ្នាសាទរព្រាត

  • 2018-07-02 09:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដំណឹង​បែក​បាក់​ស្នេហា​របស់​តារា​សម្ដែង​ Lee Dong Wook និង​ Suzy ខ្ទរខ្ទារពេញ​ទឹក​ពេញដី​ភ្លាម នៅ​ថ្ងៃ​ទី​ ០២ ខែ​កក្កដា​នេះ​អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​នាំគ្នា​បង្ហាញ​ការ​យល់​ឃើញ​រៀងៗ​ខ្លួន​មិន​បង្អង់​យូរ​ឡើយ។

ស្របពេល​មហាជន​មួយ​ចំនួន​មាន​ការ​សោកស្ដាយ​ចំពោះ​ទំនាក់ទំនង​ស្នេហា​របស់​តារា​ប្រុសស្រី​ទាំង​២​នេះ​ ក៏​នៅ​មាន​អ្នក​ខ្លះទៀត​សម្ដែង​ការ​គាំទ្រ​នូវ​ការសម្រេច​ចិត្ត​ឈាន​ដល់​ផ្លូវ​បែក​នេះ។ អ្នក​ទាំងនោះ​បាន​លើក​ឡើង​ថា៖

-"ខ្ញុំ​ស្រឡាញ់​គាំទ្រ​អ្នកទាំង ២​ខ្លាំង​ណាស់ ព្រោះពួកគេ​ជាគូស្នេហ៍​ដ៏​ស័ក្ដិសម ប៉ុន្តែខ្ញុំគិត​ថា​បើ​ពួកគេ​នៅ​ជាមួយ​គ្នា​ក៏​គ្មានន័យ​អី​ទៀតដែរ”

-“ខ្ញុំគិត​ថា​ Lee Dong Wook មិនអីទេ តែ​ Suzy វិញ​ក៏​មិនធានាទេ”

-“វា​ជា​រឿង​ខក​ចិត្ត​ ប៉ុន្តែ​បើមើល​ឲ្យ​មែនទែន ពួកគេ​មិន​អាច​ក្លាយ​ជា​គូស្នេហ៍​នឹងគ្នាទេ”

-“ជារឿង​ល្អ​សម្រាប់​អ្នក​ទាំង ២ ហេតុនេះ​ទើប​ពួកគេ​អាច​ផ្ដោត​លើ​ការងារ​សម្ដែង​បាន​យ៉ាង​ច្រើន"

-“Lee Dong Wook កំពុង​មមាញឹក​ខ្លាំង​ជាមួយ​រឿង​ថ្មី ហើយ​ Suzy ក៏​ដូចគ្នា”

ព្រម​ទាំងការ​យល់​ឃើញ​ផ្សេង​ទៀត​ ដែល​មានន័យ​ប្រហាក់ប្រហែល​គ្នា។

ព័ត៌មាន​ស្នេហាប្រេះឆា​នេះ​ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅគគុក​ពេញ​បណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េ និង​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី