អបអរសាទរ! សហគ្រិនវ័យក្មេងរបស់កម្ពុជា៥ រូប ទើបទទួលពានរង្វាន់ក្ដៅៗ

  • 2018-07-02 09:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ប្រជែង​ពានរង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​(CYEA) ឆ្នាំ២០១៨ ​បាន​រក​ឃើញ​ម្ចាស់​លាភី​ចំនួន​ ៥រូប ដែល​មាន​ទាំង​ស្នាដៃ​ឆ្នើម​លើ​អាជីវកម្ម ​និង​ផ្នត់​គំនិត​ច្នៃប្រឌិត បង្កើត​អ្វី​ដែល​ថ្មី។ ​

​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ទាំង៥ ​រូប​នោះ​រួមមាន​ ទី១ឈ្មោះ ​គៀត អភិវឌ្ឍន៍ ​ទទួល​បាន​ពាន​ឆ្នើម​ ទី២ ឈ្មោះ ផាវ ដារ័ត្ន ពាន​រង្វាន់​សង្គម​ ទី៣ ខេង វ៉ាន់ថា ពានរង្វាន់ បច្ចេកវិទ្យា ទី៤ ឈ្មោះ ថូង ធីតា ពានរង្វាន់ សហគ្រិន​ឆ្នើម​ស្រ្តី ទី៥ ឈ្មោះ វី ថានី ​ពានរង្វាន់ ​អាជីវកម្ម​ទើប​បង្កើត​ថ្មី។

អ្នកនាង ​គៀត អភិវឌ្ឍន៍ ខាងឆ្វេង
លោក ផាវ ដារ័ត្ន ខាងឆ្វេង
លោក ខេង វ៉ាន់ថា ខាងឆ្វេង
កញ្ញា ថូង ធីតា ខាងស្ដាំ
អ្នកនាង រី ថានី ខាងឆ្វេង

ម្ចាស់ពានរង្វាន់ទាំង៥​រូប ក្រោយ​ពីទទួល​បាន​ពាន​រង្វាន់​ នឹង​បន្តយក​បទ​ពិ​សោ​ធន៍​ ដែល​ខ្លួន​មាន​ទៅ​អភិវឌ្ឍន៍​ក្រុមហ៊ុន​ និង​បន្ត​ចែក​រំលែក​បទពិសោធន៍​របស់​ពួក​គេ​ដល់​សង្គម​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ ​នឹង​បោះ​ជំហ៊ាន​ទៅ​កាន់​ឆាក​អន្តរជាតិ​ផង​ដែរ​។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ​(JCI) ​សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC)។ ​លោក សេង ពិសិដ្ឋ ​ប្រធាន​គម្រោង​ CYEAអះអាង​ថា ការ​ផ្តល់​ពានរង្វាន់​នេះ​បាន​ធ្វើ​ឡើង​ដោយ​គណ​កម្មការ​វាយ​តម្លៃ ​ដែល​មាន​ឯករាជ្យ​ភាព​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ផ្តល់​ពាន​រង្វាន់​នេះ​មាន​ភាព​យុត្តិធម៌​ តម្លាភាព​ និង​ឯករាជ្យ៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ CYEA