កាបូប​ស្ពាយ​ក្រោយ​ជាង ២០០ និង​សម្ភារៈ​សិក្សា ត្រូវ​បានប្រគល់​ជូន​សិស្ស​សាលា​មួយ​ កំពុង​ត្រូវការ​ជំនួយ

  • 2018-07-02 09:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្ស​បឋម​សិក្សា​អណ្ដូង​ស្វាយ​ខេត្ត​ពោធិ៍សាត់ ទទួល​បាន​កាបូប​ស្ពាយ និង​សម្ភារៈ​សិក្សា​ពី​ការ​រៀប​ចំ​របស់​យុវវ័យ​មួយ​ក្រុម​ពី​ភ្នំពេញ​ដែល​មាន​ឈ្មោះ​ថាJCI Phnom Penh ក្នុង​គម្រោង​ប្រចាំ​ឆ្នាំ​មួយ​មាន​ឈ្មោះ «BAG2SCHOOL» ឬ «ទៅ​រៀន​ដើម្បី​អនាគត​ខ្ញុំ​» កាល​ពី​ម្សិល​មិញ​នេះ​។

សូមចុចអាន៖ កម្មវិធី “Bag to school” ត្រៀម​ចុះជួយ​ សាលាបឋម​សិក្សា​មួយកន្លែង​ នៅ​ខេត្ត​ពោធិ៍សាត់

គម្រោង​រៀបចំ​ដោយ​យុវវ័យ​នេះ ​បាន​ជួយ​ដល់​សាលា​មួយ​ខ្នង​ក្នុង​ខេត្ត​ពោធិ៍សាត់​ដែល​ជួប​ការ​លំបាក គ្មាន​អគារ​សិក្សា​សមរម្យ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ឱ្យ​ទទួល​បាន​ថវិកា​ពី​ក្រុមហ៊ុន​នានា ដើម្បី​កសាង​សាលារៀន​នេះ​ឱ្យ​កាន់​តែ​ប្រសើរ។ ដោយ​បច្ចុប្បន្ន​នេះ សាលាបឋមសិក្សា អណ្ដូង​ស្វាយ​ទទួល​បាន​សំណង់​អគារ​កំពុង​កសាង ក្លោងទ្វា​សាលា អណ្ដូង​ទឹក ដង​ទង់ជាតិ តារា​បាល់ទះ និង​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស ២០០​ នាក់​ដែល​កំពុង​ត្រូវ​ការ​ការ​រៀនសូត្រ។

ខាងក្រោម​នេះ​ ជា​កម្រង​រូបភាព​បង្ហាញ​សកម្មភាព​ការងារ​របស់​ក្រុម​យុវវ័យ​ស្ម័គ្រចិត្ត​ JCI Phnom Penh ក្ក្នុង​គម្រោង​ «BAG2SCHOOL»៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម