ពាន​ AK2 Summer រក​ឃើញ​​ក្រុម​ឈ្នះ​៨​ហើយ តែ​ក្រុម​ចាញ់​៨​​នៅ​មាន​ឱកាស​

  • 2018-07-02 09:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ AK2 Summer Tournament ​រក​ឃើញ​ក្រុម​ឈ្នះ​៨​ក្រុម​ហើយ​ ប៉ុន្តែ​ក្រុម​ចាញ់​៨​​ផ្សេង​ទៀត​ក៏​មាន​ឱកាស​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ដែរ​ ប្រសិន​បើ​ពួក​គេ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​បន្ទាប់។

ក្រុម​ឈ្នះ​ទាំង​៨​មាន​​ភាគ​ច្រើន​ជា​ក្រុម​ដែល​មាន​បទ​ពិសោធ​ច្រើន​ និង​ល្បី​ឈ្មោះ​យូរ​ហើយ​ក្នុង​ពិភព​កីឡា​អេឡិចត្រូនិក​​ក្នុង​ពិភព​​វិញ្ញាសា​ AK2។ ​ក្រុម​ទាំង​៨​មាន​ Team E, The Five Miracle, The Infinity, Increadible Gaming, Never Care, Successful, Invincible Squad និង​ Vigorously។

ក្រុម​ឈ្នះ​ទាំង​៨​នេះ​ស្ថិត​នៅ​ផ្នែក​ A ដែល​ត្រូវ​ប្រកួត​គ្នា​ក្នុង​សប្តាហ៍​ទី​​២​​គឺ​

  • Team E vs The Five Miracle
  • The Infinity vs Increadible Gaming
  • Never Care vs Successful
  • Invincible Squad vs​ Vigorously ។ ក្រុម​ឈ្នះ​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​ ប៉ុន្តែ​ក្រុម​ចាញ់​ក៏​មិន​ទាន់​អស់​ឱកាស​ដែរ​​ដោយ​សារ​រូបមន្ត​ត្រូវ​ទៅ​​ប្រកួត​ជា​មួយ​​ក្រុម​ឈ្នះ​នៅ​ផ្នែក​ B បន្ត​ទៀត។

ចំណែក​ក្រុម​ចាញ់​៨​​​មាន​ The Military, Ortjesklach, One Breath, Kur Oy Klach, Imperial Return, Rax Tigers, Friend LY5 និង​ Five Military។

ក្រុម​ចាញ់​ទាំង​៨​នេះ​ស្ថិត​នៅ​ផ្នែក​ B ដែល​ត្រូវ​ប្រកួត​គ្នា​ក្នុង​សប្តាហ៍​ទី​២​គឺ

  • The Military vs Ortjesklach
  • One Breath vs Kur Oy Klach
  • Imperial Return vs Rax Tigers
  • Friend LY5 vs​ Five Military

នៅ​​ផ្នែក​ B នេះ​គឺ​​ក្រុម​ឈ្នះ​​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ចាញ់​​មក​ពី​ផ្នែក​ A ហើយ​ក្រុម​ចាញ់​ត្រូវ​អស់​ឱកាស​ត្រឹម​នេះ​ហើយ។ ដូច្នេះ​មាន​ន័យ​ថា ក្រុម​​ចាញ់​កាល​​ពី​ប្រកួត​​ជុំ​ដំបូង​ពោល​គឺ​វគ្គ​១៦​ក្រុម​​កន្លង​មក​នោះ​ក៏​​​នៅ​តែ​មាន​ឱកាស​ប្រកួត​​បន្ត​ទៀត​ដើម្បី​ស្វែង​រក​ផ្លូវ​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

តារាង​ប្រកួត

អត្ថបទ៖ ជាន ចាន់រ៉ា