បេនី យ៉ាំង បង្ហាញសម្រស់ដើមទ្រូង តែមិនដោះម៉ាស់ចេញនៅយប់សម្ពោធហាងថ្មីខ្លួន

  • 2018-07-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​សិច​ស៊ី បេនី យ៉ាំង បញ្ចេញ​សម្រស់​យ៉ាង​ទ្រលុក​ទ្រលន់​​​មិន​ចាញ់​ នារី អឺរ៉ុប​​​ក្នុង​ពិធី​សម្ពោធ​ភោជនីយដ្ឋាន​Lorem របស់​ខ្លួន​កាល​​ពី​យប់​មិញ​នៅ​ម្ដុំ​បឹង​ត្របែក។

បេនី យ៉ាំង និយាយ​ថា​ កន្លង​មក​ខ្លួន​ពុំ​ដែល​មាន​បទ​ពិសោធន៍​បើក​ភោជនីយដ្ឋាន​នោះ​ទេ នេះ​គឺ​ជា​លើក​ទី​១​សម្រាប់​នាង ហើយ​ដែល​ហ៊ាន​ចំណាយ​ដើម​ទុន​ជាង​ ២០ម៉ឺន​ដុល្លារ​​អាមេរិក​ ដើម្បី​ដំណើរ​​អាជីវកម្ម​ថ្មី​មួយ​នេះ​ ដោយ​មាន​ការ​ពិភាក្សា​ និង​ជួយ​ជ្រោមជ្រែង​ពី​មិត្តភ័ក្ដិ​ជា​ច្រើន​​ដែល​មាន​បទ​ពិសោធន៍​​ច្រើន​ឆ្នាំ។

នាង​ថា៖" ភោជនីយដ្ឋាន​​ដែល​ប្អូន​បើក​ដំណើរ​ការ​នេះ​ បាន​ចំណាយ​ដើម​ទុន​ ១៨ ម៉ឺន​ដុល្លារ​។ តែ​ការ​បើក​ភោជនីយដ្ឋាន​មុន​ដំបូង​បំផុត​យើង​ត្រូវ​ការ​លុយ​ទប់​​ទល់​ បើ​សរុប​ទៅ​ជាង​ ២០​ម៉ឺន​ដុល្លារ​ហើយ​បង"។

ចំពោះ​ការ​បើក​ភោជនីយដ្ឋាន​ចំណាយ​ដើម​ទុន​​ជាង​ ២០ម៉ឺន​ដុល្លារ​នេះ​គឺ​ជា​លុយ​ នាង​ សុទ្ធទាំង​អស់​មិន​មាន​​ការ​ចូល​ហ៊ុន​ ឬ ជួយ​ជ្រោមជ្រែង​ពី​អ្នក​ណា​ម្នាក់​ឡើយ។ ក្នុង​ពិធី​បើក​សម្ពោធ​​ហាង​ថ្មី​នេះ​ បេនី យ៉ាំង អញ្ជើញ​តែ​ភ្ញៀវ​សិល្បៈ​ដែល​ជិតស្និទ្ធ​ឲ្យ​ចូល​​ប្រហែល​តែ​១០​នាក់​ប៉ុណ្ណោះ។

អត្ថបទ៖ ឆុង ស៊ីណាន