Arsenal យក​បាន​ខ្សែ​​ការពារ​សម្បូរ​បទពិសោធន៍​ម្នាក់​ពី Dortmund

  • 2018-07-03 03:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បំពេញ​លក្ខខណ្ឌ​រួចរាល់​​ទិញ​យក​​កីឡាករ​សញ្ជាតិ​ក្រិក Sokratis Papastathopoulos ពី  Borussia Dortmund ក្នុង​តម្លៃ​២០​លាន​ផោន។

ខ្សែ​ការពារ​វ័យ​៣០​ឆ្នាំ​ ដែល​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​៧៩​ប្រកួត​គឺ​ជា​គោលដៅ​​មួយ​របស់​លោក Unai Emery ដែល​ជា​អ្នក​ជំនួស​កន្លែង​របស់ Arsène Wenger។ Papastathopoulos បាន​ចុះ​កុងត្រា​រយៈពេល​វែង​ជាមួយ​ Arsenal និង​ក្លាយ​ជា​កីឡាករ​ទី​៣​ដែល Unai Emery នាំ​យក​ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​ទិញ​បាន​អ្នក​ចាំ​ទី​អាល្លឺម៉ង់ Bernd Leno ពី Bayer Leverkusen និង​ខ្សែ​ការពារ Stephan Lichtsteiner ពី Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន។

Papastathopoulos បង្ហាញ​ខ្លួន​ឲ្យ Dortmund បាន​១៨៦​ប្រកួត ជួយ​ក្លឹប​ឈ្នះ​ពាន DFB-Pokal ម្ដង​និង​ DFL-Supercup។ មុន​នឹង​មក​ដល់​ទឹក​ដី​អាល្លឺម៉ង់​គេ​​ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្លឹប Werder Bremen, Genoa, AC Milan និង AEK Athens៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ