រកឃើញក្មេងៗទាំង១២ និងគ្រូបង្វឹកភ្លាម តារាថៃជាច្រើននាំគ្នាសម្រុកបង្ហោះសារសាទរពេញប្រទេស

  • 2018-07-03 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​ទាំង​ ១៣​នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​ល្អាង​ភ្នំ​ "ថាំហ្លួង” ខេត្ត​ឈៀងរ៉ាយ​ ប្រទេសថៃ​ ត្រូវបាន​រក​ឃើញ​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​ ០២ ខែកក្កដា​ម្សិលមិញ។

ក្រោយ​បាត់​ខ្លួន​ ៩​ថ្ងៃ​ក្នុង​ល្អាងភ្នំ​ ក្រុម​បាល់ទាត់​ក្មេងៗ​ទាំង​ ១៣​នាក់ ត្រូវ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​ដោយ​ជោគជ័យ​កាល​ពី​យប់​មិញ​នេះ​ បង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ព្រមទាំង​សាទរ​គ្រប់​គ្នា​ពី​ប្រជាជន​ថៃ ក៏ដូចជា​ប្រជាជាតិ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក។ ក្នុង​នោះ​ដើម្បី​បង្ហាញ​ពី​ភាព​រីករាយ​នូវ​ដំណើរ​រុករក​ក្រុម​កុមារ​ទាំង​ ១២ និង​គ្រូ​បង្វឹក​ម្នាក់ ក៏ដូចជា​អរគុណទឹកចិត្ត​មោះមុត​របស់​ក្រុម​អ្នក​សង្គ្រោះ​ទាំងជាតិ និងអន្តរជាតិ​ក្នុង​ការ​ជួយ​ជនរងគ្រោះ​ ដូចនេះ​តារាៗ​ជា​ច្រើន​របស់​ថៃ​ក៏​បាន​បង្ហោះ​សារសាទរ​រៀងៗខ្លួន​លើ​គណនី​បណ្ដាញ​សង្គម។

រូបភាពពេលក្រុមសង្គ្រោះរកឃើញ

តារា​ទាំង​នោះ​រួមមាន៖

Chompoo Araya
Poh Natthawut
Nune Woranuch
Noom Sornram
Pancake Khemanit
Noon Rami
Nadech Kugimiya
Yaya Urassaya
Boy Pakorn
Bella Ranee
James Jirayu
Taew Natapohn
Mark Prin
Kimmy Kimberley
James Ma
Pimpaka
Nine Naphat
Pat Napapa
Nong Thana
Captain Poothanate
Jeab Sopidnapa
Dj Push
Jooy Warattaya
Dj Nui
Mint Chalida
Gubgib Sumonthip
Alek Teeradetch
Toey Jarinporn
Got Jirayu
Mew Nittha
Prang Kanarun
Vee Veraparb
Lydia Sarunrat

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី