ហេតុផល​ បេនី យ៉ាំង ពាក់ម៉ាស់ច្រើនខែ មិនខ្ចីដោះចេញ

  • 2018-07-03 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ​ បេនី យ៉ាំង បាន​ធ្វើ​ឲ្យ​​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​បិទ​ម៉ាស់​ត្រង់​បរិវេណ​ច្រមុះ​របស់​នាង។ ឆ្លើយ​តប​ចម្ងល់​នេះ​សាមី​ខ្លួន​ ថា មុន​ដំបូង​ឡើយ​ខ្លួន​បាន​ទៅ​កែ​កុន​ច្រមុះ​ឲ្យ​ស្រស់​ស្អាត​ តែ​លទ្ធផល​ចេញ​មក​មិន​ត្រូវ​ចិត្ត​​ទើប​នាង សម្រេច​ចិត្ត​ទៅ​ធ្វើ​ម្ដង​ទៀត​​​ក៏​បណ្ដាល​ឲ្យ​រលាក់​ និង​ដុះ​សាច់​ច្រមុះ​​តែ​ម្ដង​ទៅ។

បេនី យ៉ាំង ថា៖" ចាស​បង​សម្រាប់​រឿង​ បិទ​ម៉ាស់​​ហ្នឹង​ច្រមុះ​ខ្ញុំ​ឈឺ​ រលាក់​ច្រមុះ កាល​ដំបូង​ឡើយ​​យើង​ទៅ​ធ្វើ​ច្រមុះ​​លើក​ទី១​ អត់​ស្អាត​យើង​ទៅ​កែ​ម្ដង​ទៀត​ទៅ​ វា​ដុះ​សាច់​ច្រមុះ​។ ដល់​ពេល​វា​ដុះ​សាច់​ច្រមុះ​អ៊ីចឹង​យើង​មិន​អាច​ធ្វើ​វា​បាន​ទេ ត្រូវ​រង់ចាំ​ឲ្យ​​បន្តិច​ទើប​ធ្វើ​វា​បាន"។

រយៈពេល​​នៃ​ការ​រង់ចាំ​ធ្វើ​ច្រមុះ​សា​ជា​ថ្មី​ម្ដង​ទៀត​គឺ​ បេនី យ៉ាំង ត្រូវ​រង់ចាំ​ដល់​ទៅ​​ ៤ខែ​ឯណោះ​ដើម្បី​ឲ្យ​​វា​បាន​ជា​សះស្បើយ​សិន​ ព្រោះ​អំឡុង​ពេល​នេះ​នាង មាន​ការ​ធុញ​ថប់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បិទ​ម៉ាស់​រាល់​ថ្ងៃ​​​បែប​នេះ​ ពិសេស​ពេល​មាន​កម្មវិធី​ជួប​ជុំ​មិត្តភ័ក្ដិ​សិល្បៈ​ម្ដងៗ។

ចុចអាន៖បេនី យ៉ាំង បង្ហាញសម្រស់ដើមទ្រូង តែមិនដោះម៉ាស់ចេញនៅយប់សម្ពោធហាងថ្មីខ្លួន

ចុចអាន៖តារា​៨​ដួង​​ធ្លាប់​ឈ្លោះ​គ្នា​ វិលមក​ត្រូវ​គ្នា​វិញ​ស្រលាញ់​​ដូច​បង​ប្អូន​

អត្ថបទ៖ ឆុង ស៊ីណាន