នំចំណី១ប្រភេទ ជាពិសេសស្ត្រីមានផ្ទៃពោះ និងក្មេងៗ សូមកុំទិញញ៉ាំឲ្យសោះ
- 2018-07-03 06:54:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នំចំណី១ប្រភេទ ជាពិសេសស្ត្រីមានផ្ទៃពោះ និងក្មេងៗ សូមកុំទិញញ៉ាំឲ្យសោះ
ចន្លោះមិនឃើញ
នៅមុននេះបន្តិច អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ជូនដំណឹងឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននំចំណីមួយប្រភេទឈ្មោះថា Kellogg's Honey Smacks Cereal (ដូចរូបខាងក្រោម) ដែលផលិតផលនេះ មានឆ្លងបាក់តេរីចូល បណ្ដាលឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន ។ល។ ស្ត្រីមានផ្ទៃពោះ ទារក កុមារតូចៗ និងមនុស្សចាស់គឺជាជនងាយរងគ្រោះ។
ការប្រកាសនេះ ក្រោយអគ្គនាយកដ្ឋានកាំកុងត្រូលបានដំណឹងពីរដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិកបានឲ្យក្រុមហ៊ុន Kellogg Company ប្រមូលត្រឡប់មកវិញពីទីផ្សារ បន្ទាប់ពីបានស្រាវជ្រាវរកឃើញប្រភព នៃការពុលម្ហូបអាហារបណ្ដាល មកពីការទទួលទានផលិតផលនេះ។
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល៖