បាត់មុខកូនច្រើនថ្ងៃ ទីបំផុតឪពុកម្តាយក្មេងថៃ នឹងអាចឮសំឡេងកូនៗនារសៀលនេះ!

  • 2018-07-03 07:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​គ្រួសារ​នៃ​ក្មេង​ប្រុស​ថៃ​ទាំង ១២នាក់ និង​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់ ដែល​បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​អស់​រយៈពេល ៩ថ្ងៃ នៅ​ទីបំផុត​នឹង​អាច​និយាយ​ជាមួយ​គ្នា​តាម​ទូរសព្ទ​ជាមួយ​កូនៗ​របស់​ខ្លួន នា​រសៀល​ថ្ងៃ​អង្គារ ទី០៣ ខែ​កក្កដា ឆ្នាំ២០១៨ នេះ។

អភិបាល​ខេត្ត​ឈៀងរ៉ៃ លោក Narongsak Osatanakorn បាន​ប្រាប់​ឲ្យ​ដឹង​ថា ឪពុកម្ដាយ​របស់​អ្នក​ទាំង​១៣​នោះ នឹង​អាច​និយាយ​ជាមួយ​ពួកគេ តាមរយៈ​ខ្សែ​ទូរសព្ទ ដែល​យក​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ដោយ​អង្គភាព SEAL។

ទឹក​នៅ​ក្នុង​រូង​ភ្នំ​មាន​កន្លែង​ខ្លះ​ត្រឹម​ជង្គង់ ខណៈ​កន្លែង​ខ្លះ​ទៀត​ត្រឹម.ក​ឯណោះ។ ក្រុម SEAL ចំនួន​៧នាក់​នឹង​ត្រូវ​ចំណាយ​ពេល​ប្រហែល ៦ម៉ោង​ដើម្បី​ធ្វើដំណើរ​ត្រលប់​មក​កាន់​មូលដ្ឋាន​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក Osatanakorn។

យ៉ាងណាមិញ អ្នក​យក​ព័ត៌មាន​ថៃ Khaosod ម្នាក់​ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ថា ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កន្លែង​ក្រុម​គ្រួសារ​ក្មេង​ទាំង​នោះ​សម្រាក​ឡើយ ព្រោះតែ​ពួកគេ​បាន​បង្ហាញ​រូបថត​ចាស់ ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ ហើយ​សារព័ត៌មាន​មួយ​ចំនួន​ក៏​យក​វា​ទៅ​ចុះផ្សាយ​ទៀត​ផង៕

រូបថតចាស់ដែលធ្វើឲ្យមានការភ័ន្តច្រឡំ

ចុច​អាន៖

ប្រភព៖ khaosod   ប្រែ​សម្រួល៖ សេង ឡុង