កូនប្រុស គង់ សុជាតិ ជាមួយប្ដីមុន មើលមួយភ្លែតច្រឡំ គង់ សង្វាដានី

  • 2018-07-03 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​​ពិធី​ការិនី​ គង់ សុជាតិ ជាមួយ​ប្ដី​មុន​ពេញ​កំលោះ​ស្ដូក​ រី​ឯ​មុខ​មាត់​វិញ​មើល​មួយ​ភ្លែត​ច្រឡំ​ថា ​តារា​ចម្រៀង​ គង់ សង្វាដានី ត្រូវ​ជា​ឪពុក​មា។

ជាក់​ស្ដែង​ថ្មី​ៗ​នេះ​រូប​ថត​មួយ​សន្លឹក​ ដែល​កូន​ប្រុស​ គង់ សុជាតិ ថត​​ Selfie ក្នុង​ពិធី​ខួប​កំណើត​មួយ​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ ដែល​មាន​​​លោក គង់ សង្វាដានី ទៅ​ចូល​រួម​ដែរ​នោះ​ បាន​ធ្វើ​ឲ្យ​ហ្វេនៗ​មួយ​ចំនួន​នាំ​គ្នា​និយាយ​ថា៖" ម្នាក់​​កាន់​ទូរស័ព្ទ​ Selfie ហ្នឹង​កូន​ប្រុស​បង​ ​ សុជាតិ តើ​ស្មាន​តែ ដានី ប្អូន​ប្រុស​គាត់​ តែ​តាម​ពិត​ ដានី នៅ​អង្គុយ​ខាង​ក្រោយ​សោះ។ ពូ​ក្មួយ​គេ​មុខ​ស្រដៀង​​គ្នា​ណាស់"។

កូនប្រុស គង់ សុជាតិ(ឆ្វេង) និង គង់ សង្វាដានី(ស្ដាំ)

មិន​មែន​តែ​ហ្វេន​ៗ​ទេ​ ដែល​មើល​កូន​ប្រុស​ច្បង​​អ្នកនាង គង់ សុជាតិ ថា​ជា​ គង់ សង្វាដានី នោះ​សូម្បី​តែ​អ្នក​សិល្បៈ​មួយ​ចំនួន​​ក៏​នៅ​តែ​ច្រឡំ​ដែរ។ គ្រាន់​តែ​ថា​កូន​ប្រុស​​ពិធី​ការិនី​រូប​នេះ​ មាន​មាឌ​ធំ​ខ្ពស់​ជាង​ឪពុក​មា​បន្តិច។

កូន​ប្រុស​ច្បង​​ គង់ សុជាតិ ជាមួយ​ប្ដី​មុន​មាន​ឈ្មោះ ម៉ៅ សាលភាពបុត្រ បាន​បញ្ចប់​បរិញ្ញាបត្រ​ គ្រប់​គ្រង​ពាណិជ្ជកម្ម​ នៅ​សាកល​វិទ្យាល័យ​ RAFFLES នៃ​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ។

កូនប្រុស គង់ សុជាតិ(ឆ្វេង) និង គង់ សង្វាដានី(ស្ដាំ)

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម