វេសឡាញ ​បង្កើត​ពាន​រង្វាន់​មួយ​សម្រាប់​ប្រកួត​ប្រជែង

  • 2018-07-03 07:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ពង្រឹង​កាយ​សម្បទា ឲ្យ​បាន​រឹងមាំ ស្វាហាប់ ​និង​មាន​សុខភាព​ល្អ​ ជា​ពិសេស​បង្កើនភាព​ស្និត​ស្នាល​ វេសឡាញ ​បាន​បង្កើត​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​មួយ​ ដោយ​មាន​ ១០​ក្លឹប​ និង​កីឡាករ​សរុប​១២៩​រូប ​ចូល​រួម​ប្រកួត​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក តែ ឡាយ ប្រធាន​នាយក​អប់រំ និង​ធនធាន​មនុស្ស នៃ​សាលា​វេសឡាញ​ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​បុគ្គលិក​របស់លោកធ្វើការពីថ្ងៃច័ន្ទ ដល់​ថ្ងៃ​សុក្រ ដូច្នេះ​នៅ​ចុង​សប្តាហ៍ លោក​ចង់​លើក​ទឹកចិត្ត​ឲ្យ​ពួកគាត់​ឆ្លៀត​ពេល​លេង​កីឡា​ដើម្បី​សុខភាព។ លោក បាន​បន្ត​ទៀត​ថា ជាក់ស្ដែង​កន្លង​មក ​ក្រៅ​ពី​វិស័យ​កីឡា​បាល់ទាត់​នោះ ​សម្រាប់​បុគ្គលិក​ក៏​មាន​ផ្នែក​កីឡា វាយ​កូនឃ្លី​លើតុ កីឡា​YOGA និង​កីឡា​វាយ​សី​ផង​ដែរ​។

និយាយ​ពី​ការ​ប្រកួត​ខាង​លើ​វិញ​ត្រូវ​បាន​អនុវត្ត​តាម​រូបមន្ត សន្សំ​ពិន្ទុ ដែល​រួមមាន​ចំនួន​៤៩​ប្រកួត​ ក្នុង​នោះ៖ វគ្គសន្សំពិន្ទុ ​មាន​៤៥​ប្រកួត ដោយ​ការ​ប្រកួត​ត្រូវ​ប្រកួត​វិលជុំ​ជាមួយ​នឹង​ក្រុម​ទាំង​១០​។ ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ក្រុម​នីមួយៗ ​ក្រុម​ដែល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ ​លេខ​១ ​លេខ​ ២​ លេខ​ ៣ និង​លេខ៤ ត្រូវ​ឡើង​ទៅ​ប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ​នៅ​វគ្គ​នេះ ​ក្រុម​លេខ​១ ​ត្រូវ​ប៉ះ​ក្រុម​លេខ​៤ ​ហើយ​ក្រុម​លេខ​២​ប៉ះ​ក្រុម​លេខ​៣។ ក្រុម​ណា​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី