កូឡុំប៊ី​រំពឹង​កែប្រែ​ប្រវត្តិសាស្ត្រ ព្រោះ​ជួប​អង់គ្លេស​មិន​ដែល​ឈ្នះ​សោះ

  • 2018-07-03 08:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​នេះ​ជា​​ការ​ប្រកួត​បញ្ចប់​​វគ្គ​១៦​ក្រុម​ចុងក្រោយ ដើម្បី​រក​២​ក្រុម​ទៀត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ សម្រាប់​រាត្រី​នេះ​ក៏​មិន​ខុស​ពី​រាល់​ដង គឺ​​មាន​២​គូ​ត្រូវ​ប្រកួត។

  • ស៊ុយអែត vs​ ស្វីស
  • កូឡុំប៊ី vs អង់គ្លេស

​​​ដោយ​សារតែ​ការ​ប្រកួត​រវាង កូឡុំប៊ី និង អង់គ្លេស មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដូច្នេះ​សូម​បង្ហាញ​ព័ត៌មាន​នៃ​ក្រុម​ទាំង​ពីរ៖

ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • Dele Alli របស់​អង់គ្លេស​​បាន​ត្រលប់​ជា​ពី​របួស​វិញ ក្រោយ​ខកខាន​ប្រកួត​ក្នុង​ពូល​ជាមួយ​ប៉ាណាម៉ា​និង​បែលហ្ស៊ិក
  • Gareth Southgate គ្រូ​របស់​អង់គ្លេស​នឹង​ហៅ​​​​កីឡាករ​ល្អ​ៗ​ដែល​សម្រាក​កាល​ប្រកួត​ជាមួយ​បែលហ្ស៊ិក​ឲ្យ​ចូល​លេង​យប់​នេះ
  •  James Rodriguez មិន​ទាន់​ប្រាកដ​អាច​ចូល​លេង​បាន ក្រោយ​របួស​ក្នុង​ណាត់​ចុងក្រោយ​ក្នុង​ពូល​ជាមួយ​សេណេហ្គាល់
  • ខ្សែ​បម្រើ  Wilmar Barrios របស់​កូឡុំប៊ី​ទំនង​អាច​លេង​បាន​យប់

ប្រវត្តិ​ជួប​គ្នា

  • អង់គ្លេស​មិន​ដែល​ចាញ់​សោះ ក្នុង​ជំនួប​ជាមួយ​​កូឡុំប៊ី​​៥​ប្រកួត​ ពោល​ឈ្នះ​៣​ ស្មើ​២
  • ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​នៅ World Cup ម្ដង​ក្នុង​ឆ្នាំ​១៩៩៨ ក្នុង​ពូល កាល​នោះ​អង់គ្លេស​ឈ្នះ ២-០ Darren Anderton និង David Beckham រក​បាន​ម្នាក់​១​គ្រាប់

​រឿង​ត្រូវ​ដឹង​ពី​ក្រុម​កូឡុំប៊ី​​

  • នេះ​ជា​លើក​ទៅ៣​ហើយ ដែល​​ក្រុម​មក​ពី​អាមេរិក​ខាងត្បូង​បាន​ឡើង​មក​វគ្គ​ចាញ់​ធ្លាក់
  • ពួក​គេ​មិន​ដែល​ចាញ់​ឡើយ ពេល​លេង​ទល់​នឹង​ក្រុម​មក​ពី​អឺរ៉ុប ចាប់​តាំង​ពី​លោក  Jose Pekerman ចូល​ដឹក​នាំ​នៅ​ឆ្នាំ​២០១២ (ឈ្នះ៦ ស្មើ២)
  • ២១​ប្រកួត​របស់​​កូឡុំប៊ី​នៅ World Cup តែង​បញ្ចប់​ដោយ​មាន​គ្រាប់​បាល់

​រឿង​ត្រូវ​ដឹង​ពី​ក្រុម​អង់គ្លេស​​

  • អង់គ្លេស​ឈ្នះ​តែ​២​ប្រកួត​​ប៉ុណ្ណោះ​នៃ​៨​ប្រកួត​ចុងក្រោយ​របស់​ពួក​គេ​នៅ​វគ្គ​ចាញ់​ធ្លាក់​ក្នុង World Cup

  • ពួក​គេ​ឈ្នះ​នៅ​វគ្គ​ចាញ់​ធ្លាក់​ចុងក្រោយ​លើ​ក្រុម​មក​ពី​អាមេរិក​ខាងត្បូង។ ពេល​នោះ​ឈ្នះ​អេក្វាឌ័រ​ ១-០​ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ

  • Harry Kane លេង​ទើប​តែ​បាន​១៥៣​នាទី តែ​គេ​រក​បាន​៥​គ្រាប់​បាត់​ទៅ​ហើយ

  • ប្រសិន Kane អាច​រក​គ្រាប់​បាល់​បាន​យប់​នេះ គេ​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​អាច​រក​បាន​​គ្រាប់​បាល់​ក្នុង​ការ​បង្ហាញ​ខ្លួន​៦​ប្រកួត​ជាប់​គ្នា​សម្រាប់​អង់គ្លេស ចាប់​តាំង​ពី Tommy Lawton ធ្លាប់​ធ្វើ​បាន​នៅ​ឆ្នាំ​១៩៣៩

  • នេះ​គឺ​ជា​ការ​ជួប​ក្រុម​​មក​ពី​អាមេរិក​ខាងត្បូង​លើក​ទី​១៨​របស់​អង់គ្លេស។ ១៧​ប្រកួត​កន្លង​ទៅ​ឈ្នះ​​៨ ស្មើ​៣​ ចាញ់​៦៕

អត្ថបទ៖ ហេង សុធារិទ្ធិ