ក្ដៅ MV ចម្រៀង​ថ្មី អ៊ីណូ ត្អូញ​ថ្ងូរ​ពី​ជីវិត​អ្នក​ក្រ កំពុង​ចាក់​បេះដូង​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម!

  • 2018-07-03 13:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រលប់​នេះ វីដេអូ​បទ​ចម្រៀង​ថ្មី​របស់ អ៊ីណូ មួយ​បទ មាន​ចំណង​ជើង​ថា "កើត​ជា​មនុស្ស​ដូច​គេ តែ​សំណាង​ខុស​គេ" កំពុង​ចាក់ដោត​ទស្សនិកជន​លើ​បណ្ដាញ​សង្គម ក្រោយ​ទើប​ចេញ​ជា​ផ្លូវ​ការ​មិន​ទាន់​បាន​១​ម៉ោង​ផង។

សាមី​ខ្លួន បាន​អះអាង ពី​ជោគជ័យ ក្រោយ​ពី​ឃើញ​ពី​សន្ទុះ​គាំទ្រ​សមិទ្ធផល​ថ្មី​របស់​លោក ជា​ហេតុ​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ អ៊ីណូ អះអាង​ថា បទ "ឈ្មោះ​ជា​ពលករ" ដែល​ចេញ​កាល​ពី​ប៉ុន្មាន​ខែ​មុន ជោគជ័យ​ខ្លាំង ដោយ​បទ​ទី​២ដែល​រៀបរាប់​ពី​ជីវិត​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ បាន និង​កំពុង​ជោគជ័យ​ដូច​គ្នា។

បទ​នេះ បាន​ចេញ​ជា​វីដេអូ Audio យូរ​ក្រែល​ហើយ ប៉ុន្តែ​វីដេអូ​ចម្រៀង​ផ្លូវ​ការ ទើប​ចេញ​នៅ​ថ្ងៃ​នេះ ប្រមាណ ៣០នាទី។

តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា