មុខងារចំនួន ៥ លើ iOS 12 អាច​មាន​អ្នកពេញចិត្តច្រើន

  • 2018-07-04 04:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ទេ​ នឹង​អាច​ទាញយក​ដំឡើង​ប្រើ​ iOS 12 ជា​ផ្លូវការ​ ដោយ​មាន​ដំណោះស្រាយ​ និង​មុខងារ​ជាច្រើន​បំពាក់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​។

នេះ​ ដំណោះស្រាយ​ និង​មុខងារ​ ៥ អាច​មាន​អ្នក​ពេញចិត្ត​ច្រើន​សម្រាប់​ប្រព័ន្ធ​ជំនាន់​ថ្មី​។

Notifications

Apple បាន​បន្ថែម​ជម្រើស​មួយ​ចំនួន​ សម្រាប់​គ្រប់គ្រង​ Notification ដោយ​ចូល​ទៅ​ Settings > Notifications ធ្វើការ​កែប្រែ​តាម​ការ​គួរ​ ដោយ​អាច​កំណត់​កម្មវិធី​ណា​មួយ​ទទួល​ Notification បង្ហាញ​លើ​ Lock Screen, ក្នុង​ Notification Center ឬ​ត្រឹម​ជា​ Banners ហើយ​ក៏​អាច​បើក​ ឬ​បិទ​សំឡេង​ និង​ចំនួន​ Notication បង្ហាញ​លើ​ icon ផង​ដែរ​។

ក្នុង​នោះ​ក៏​មាន​ជម្រើស​ថ្មី​ហៅថា​ Notification Grouping ដែល​កំណត់​ជា​ Automatic ដើម្បី​បង្រួម​ ផ្ទាំង Notification ជា​ក្រុម​ពី​កម្មវិធី​ដូចគ្នា​។

Siri កាន់​តែ​ឆ្លាតវៃ​ អាច​ជួយ​កំណត់​ Notifications ណា​មួយ​មាន​ភាព​សំខាន់​ និង​ផ្ដល់​ជា​ការ​ណែនាំ​ រួម​ជា​មួយ​ Shortcuts អាច​លុប​ចោល​បាន​ បើ​មិន​ត្រូវការ​។

Do Not Disturb

មុខងារ​ Do Not Disturb mode ជា​ជម្រើស​អាច​ផ្ដល់​ការ​គេង​លក់​ស្រួល​ មិន​មាន​អ្វី​រំខាន​។ Apple បាន​បន្ថែម​មុខងារ​ថ្មី​ ហៅថា​ Bedtime Mode អាច​បិទ​សំឡេង​ Notification ពេល​យប់​ដោយ​ស្វ័យប្រវត្តិ​ និង​ជួយ​មិន​ឲ្យ​ Lock Screen លោត​បង្ហាញ​អ្វី​មួយ​ រហូត​ដល់​ពេល​ព្រឹក​។

មុខងារ​នេះ​អាច​បិទ​ បើក​តាម​ចិត្ត​ ហើយ​អាច​ជ្រើសរើស​បើក​ដំណើរការ​ក្នុង​រយៈពេល​ណា​មួយ​ អាច​មួយ​ម៉ោង​ ឬ​រហូតដល់​ពេល​ព្រឹក​។

កម្មវិធី​ Photos

កម្មវិធី​ Photos អាច​បន្សំ​ពាក្យ​គន្លឹះ​ និង​ផ្ដល់​ការ​ណែនាំ​ ពេល​បញ្ចូល​អក្សរ​ក្នុង​ប្រអប់​ស្រាវជ្រាវ​។ ក្នុង​នោះ​ក៏​មាន​ Tab ថ្មី​មួយ​ឈ្មោះ​ For You ជួយ​ណែនាំ​រូបភាព​ និង​បញ្ជី​ទំនាក់ទំនង​ ចង់​ចែករំលែក​ ផ្អែក​លើ​នរណា​ម្នាក់​ស្ថិត​ក្នុង​រូបភាព​។

នេះ​ផ្ដល់​ភាព​ងាយស្រួល​ ចែក​រំលែក​រូបភាព​ ជាមួយ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​ ក្រោយ​ថត​ជុំ​គ្នា​។

Face ID

ប្រព័ន្ធ​អាច​បន្ថែម​ផ្ទៃ​មុខ​ទី​ពីរ​ ទៅ​កាន់​ Face ID ដោយ​ចូល​ទៅ​កាន់​ Settings > Face ID & Passcode > Set Up an Alternate Appearance។ នេះ​ល្អ​ បើ​ចង់​ឲ្យ​ដៃ​គូ​ជីវិត​ ឬ​សមាជិក​ក្រុម​គ្រួសារ​ អាច​ចូល​ប្រើ​ទូរសព្ទ​បាន​។

ការ​កែប្រែ​មួយ​ទៀត​ ពេល​ Face ID ស្កេន​មុខ​មិន​ត្រូវ​ អាច​ព្យាយាម​ម្ដង​ទៀត​ ដោយ​ចុច​អូស​ឡើង​លើ​។ នេះ​ផ្ដល់​ជម្រើស​ស្កេន​ម្ដង​ទៀត​បាន​លឿន​ និង​ការពារ​ iPhone បិទ​បើកៗ​។

Password

ប្រព័ន្ធ​អាច​ប្រើ​ Face ID ដើម្បី​ផ្ទៀងផ្ទាត់​ Login និង​ព័ត៌មាន​ Credit Card ហើយ​ជាមួយ​ជំនាន់​ថ្មី​ អាច​ប្រើ​ Touch ID ផង​ដែរ​។

Apple បាន​ធ្វើ​ឲ្យ​ងាយស្រួល​ ក្នុង​ការ​បង្កើត​ពាក្យ​សម្ងាត់​រឹងមាំ​ដោយ​ស្វ័យប្រវត្តិ​ រក្សាទុក​ក្នុង​ iCloud Keychain និង​បំពេញ​ដោយ​ស្វ័យប្រវត្តិ​លើ​ Device នានា​។

មួយ​វិញ​ទៀត​ លេខ​កូដ​ទទួល​តាម​ SMS អាច​បំពេញ​ដោយ​ស្វ័យប្រវត្តិ​ ដោយ​មិន​ពិបាក​ចងចាំ​នោះ​ឡើយ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី