ក្តៅៗ! ចាប់ពីថ្ងៃនេះទៅ អង្គភាព១ ប្រកាសរើសអ្នកសង្កេតការណ៍បាក់ឌុប ៥០០០នាក់

  • 2018-07-04 04:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (អ.ប.ព) ឬ​ហៅ​កាត់ ACUបាន​ជូន​ដំណឹង​ដល់​សាធារណជន​ អំពី​ការ​ប្រកាស​ជ្រើសរើស ​អ្នក​សង្កេត​ការណ៍​ ពេល​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឆ្នាំ​សិក្សា ២០១៧-២០១៨ ខាង​មុខ​ សម្រាប់​សម័យ​ប្រលង ២០ សីហា ២០១៨។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ នឹង​ជ្រើសរើស​អ្នក​សង្កេត​ការណ៍​ស្ម័គ្រចិត្ត​ ចំនួន​ពី៤៥០០ ទៅ៥០០០នាក់ ដោយ​ទទួល​ចុះ​ឈ្មោះ​ពី​ ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០១៨ រហូត​ដល់​គ្រប់​ចំនួន។

ចំណុចសំខាន់ទី១ នៃ​លក្ខខណ្ឌ​ការងារ​ស្ម័គ្រចិត្ត​នេះ អ.ប.ព បាន​បញ្ជាក់​ថា អ្នក​សង្កេត​ការណ៍​ត្រូវ​មាន​ធនធាន និង​មធ្យោបាយ​ផ្ទាល់ខ្លួន​សម្រាប់​ពេល​បំពេញ​ការងារ​ និង​មិន​ដើរ​សុំ​ថវិកា​ពី​អ្នក​ដទៃ​ពេល​បំពេញ​ការងារ​នេះ។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​បើក​ទូលាយ ​សម្រាប់​ការ​ចុះ​ឈ្មោះ​សង្កេត​ការណ៍​ស្ម័គ្រចិត្ត​ នៅ​អាសយដ្ឋាន​អគារលេខ៥៤ មហា​វិថី​ព្រះ​នរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ ​

សូម​បញ្ជាក់​ថា អ្នកមាន​បំណង​ស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍ អាច​ទទួល​ពាក្យ​ស្នើសុំ​ពី​គេហទំព័រ អ.ប.ព www.acu.gov.kh ឬ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក www.facebook.com/acukhmer។ លោក​អ្នក​ ក៏​អាច​ទាក់ទង​តាម​ទូរសព្ទ​លេខ ០១៥ ៣៣៣ ៩០១ ឬ ០៨៩ ៤៤៤ ៥៣៨។

សូម​អាន​ព័ត៌មាន​បន្ថែម​ខាងក្រោម ក្នុង​សេចក្ដី​ជូន​ដំណឹង ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។


អត្ថបទ៖ ពៅ រក្សា