ព្រះ! គ្រាន់​តែ​ផ្ទះ​ឆ្កែរបស់ Kylie Jenner មាន​ទាំង​ម៉ាស៊ីន​ត្រជាក់ និង​ម៉ាស៊ីន​កម្ដៅ មិន​ចាញ់​ផ្ទះ​មនុស្ស

  • 2018-07-04 07:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ទូរទស្សន៍ Kylie Jenner ជា​តារា​ស្រី​មួយ​រូប​ដែល​​ចូលចិត្ត​ចំណាយ​លុយ​របស់​នាង​ជា​ច្រើន​ទៅ​លើ​អ្វី​ដែល​នាង​ស្រឡាញ់​ និង​ចង់​បាន។ ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ស្រី​វ័យ ២០ ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ប្រាក់​ដើម្បី​សាង​សង់​ផ្ទះ​ប្រណីត​មួយ​សម្រាប់​សត្វ​ចិញ្ចឹម​ជា​ទី​ស្រឡាញ់​របស់​នាង។

ក្នុង​វីដេអូ​មួយ​ដែល​តារា​ទូរទស្សន៍ Kylie Jenner បាន​បង្ហោះ​លើ​កម្មវិធី Snapchat នោះ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ និង​រូបរាង​ផ្ទះ​ដ៏​ធំ​របស់​សត្វ​ចិញ្ចឹម​របស់​នាង អម​ជាមួយ​ពាក្យ​សម្ដី​​ថា៖ "អ្នក​ទាំង​អស់​គ្នា ផ្ទះ​ឆ្កែ​របស់​ខ្ញុំ​ជិត​សាងសង់​រួចរាល់​ហើយ។ មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ដល់​ហើយ!”។

ផ្ទះ​ដែល​កំពុង​សាងសង់​ជិត​រួច​រាល់​នោះ​ដែរ មាន​ទំហំ​ធំ​ល្មម​ ទំហំ​ខ្លួន​មនុស្ស​អាច​ចូល​ចុះ ច្នៃ​ម៉ូដ​យ៉ាង​ប្រណីត មាន​ទាំង​ចម្រឹង​ឈើ​ពណ៌​ស​ធ្វើ​ជា​របង។ លើស​ពី​នេះ​ទៅ​ទៀត ផ្ទះ​ប្រណីត​សម្រាប់​សត្វ​ជា​ទី​ស្រឡាញ់​របស់​នាង​នេះ ក៏​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់ និង​ម៉ាស៊ីន​កម្ដៅ​ផង​ដែរ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី