ច្បាស់ឲ្យក្រឡែតក្នុងជីវិត សុខ សោម៉ាវត្តី មិនអាចខ្វះ លីវ៉ា ហេទ

  • 2018-07-04 08:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​ជា​កន្លង​មក​ សុខ សោម៉ាវត្តី ធ្លាប់​បដិសេធ​​មិន​ទទួល​ស្គាល់​ទំនាក់​ទំនង​នាង និង កីឡាករ​បាល់​ទាត់​ លី វ៉ាហេទ ថា​ជា​ស្នេហា​ក្ដី ប៉ុន្តែ​ភាព​ស្និទ្ធស្នាល​អ្នក​ទាំង​ពីរ​​​​អាច​ស៊ី​ជម្រៅ​លើស​ពី​មិត្ត។

ជាក់​ស្ដែង​ថ្មី​​ៗ​នេះ​អ្នក​​មេម៉ាយ​ចាយ​រាង​ សុខ សោម៉ាវត្តី បាន​បង្ហោះ​រូប​​សាមញ្ញ​មួយ​សន្លឹក​តែ​ផ្អែម​ល្ហែម​ជា​ទីបំផុត​​​ជាមួយ​ លី វ៉ាហេទ ដល់​ថ្នាក់​ធ្វើ​ឲ្យ​​ហ្វេនៗ​ និង​មិត្តភ័ក្ដិ​សិល្បៈ​មួយ​ចំនួន​លួច​ច្រណែន​នាង ទៀត​ផង។រីឯ​សារ​មួយ​ឃ្លា​​​​តួ​ឯក​ស្រី​ក្នុង​រឿង​"ខូច​ចិត្ត​អាជីព" ភ្ជាប់​​ជា​មួយ​រូប​ថត​មាន​អត្ថន័យ​ថា៖" ពេល​ចូល​នៅ​ផ្ទះ​ថ្មី​ចង់​បាន​រូប​មួយ​​ហ្នឹង​តាំង​នៅ​ក្នុង​បន្ទប់ លី វ៉ាហេទ ចាត់​ការ​ឲ្យ​ផង​​ Brother”។

​​សូម្បី​តែ​ លីវ៉ា ហេទ ទៅ​ប្រកួត​បាល់​ទាត់​​នៅ​ប្រទេស​សិង្ហបុរី ក៏​តារា​សម្ដែង​រូប​នេះ​​ឆ្លៀត​ពេល​ទៅ​​គាំទ្រ​ និង​ចាំ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ទៀត​ផង។ ក្រៅ​ពី​នេះ​អ្នក​ទាំង​ពី​តែង​តែ​បង្ហាញ​សកម្មភាព​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​ជា​ញឹក​ញាប់​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ ពិសេស​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ និង​ទឹក​ដី​អង្គរ​ជា​ដើម។

សកម្មភាព​ និង​ទង្វើ​ទាំង​អស់​នេះ​អាច​បញ្ជាក់​បាន​ថា ក្នុង​ជីវិត​ សុខ សោម៉ាវត្តី មាន​អាច​ខ្វះ​ លី វ៉ាហេទ ​បាន​ឡើយ។ សូម្បី​តែ​កូន​នាង ក៏​ស្រឡាញ់​ស្រឡាញ់​ចូល​ចិត្ត​កីឡាករ​បាល់​ទាត់​រូប​នេះ​ខ្លាំង​​ទៀត​ផង៕

អត្ថបទ៖ ឆុង ស៊ីណាន