ល្បី​ថា Barca ចង់​​ថែម Paulinho ជា​ថ្នូរ​ប្ដូរ​យក Willian ពី Chelsea

  • 2018-07-04 07:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona នឹង​ដាក់​​សំណើ​តម្លៃ​​ទៅ​កាន់ Chelsea ​ម្ដង​ទៀត ព្រម​ទាំង​ថែម Paulinho ដើម្បី​​ផ្នែក​មួយ​ដោះដូរ​យក​ខ្សែ​បម្រើ​ល្បឿន​​លឿន Willian។ នេះ​តាម​ការ​​​ឲ្យ​ដឹង​ពី​សារព័ត៌មាន​នៅ​ប្រទេស​អេស្ប៉ាញ។

ក្រុម​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា ធ្លាប់​ច្រាន​ចោល​សំណើ​​៥០​លាន​ផោន​របស់ Barca ក្នុង​ការ​ផ្ទេរ​យក​ Willian ដោយ​ពួក​គេ​​ចង់​បាន​៧០​លាន​ផោន។ Barca នឹង​មិន​ហ៊ាន​ចំណាយ​ច្រើន​បែប​នេះ​ទេ តែ​​កាសែត​អេស្ប៉ាញ Mundo Deportivo ចុះ​ថា ម្ចាស់​ជើង​ឯក La Liga មួយ​នេះ​នឹង​ត្រៀម​ ថែម Paulinho ដើម្បី​ជា​ថ្នូរ​នៃ​ការ​ផ្ទេរ។

សម្រាប់​ Chelsea ហាក់​មិន​ចង់​ឲ្យ Willian ដើរ​ចេញ​សោះ​ ព្រោះ​២​រដូវ​កាល​ចុងក្រោយ​ កីឡាករ​ប្រេស៊ីល​រូប​នេះ​ជា​តួ​សំខាន់​សម្រាប់​ក្លឹប។ Willian និង Paulinho គឺ​ជា​មិត្តរួម​ជាតិ​ប្រេស៊ីល​ជាមួយ​គ្នា។ បច្ចុប្បន្ន​ពួក​គេ​កំពុង​ជួយ​​ជម្រើស​ជាតិ​នៅ​ព្រឹត្តិការណ៍ World Cup៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី