គួរឱ្យកោតសរសើរ! កូននាយ ក្រឹម និងមិត្តភ័ក្តិ ចំណាយពេលបង្កើតកម្មវិធីផ្សព្វផ្សាយសិល្បៈគំនូរប្លែកៗ

  • 2018-07-05 00:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀងរាល់ខែ នៅ The Art bar តែងតែមានការបង្ហាញពិព៌ណពីស្នាដៃសិល្បគំនូរថ្មីៗ និងប្លែករបស់សិល្បករខ្មែរវ័យក្មេងចម្រុះគ្នា ដែលនេះជាគំនិតផ្តួចផ្តើមរបស់យុវជនខ្មែរ លោក អ៊ូ ដាញ៉ែល រត្នមុនី ដែលជាកូនប្រុសពៅរបស់នាយក្រឹម និងមិត្តភ័ក្តិដែលជាម្ចាស់ហាង The Art bar។

លោក អ៊ូ ដាញ៉ែល រត្នមុនី

ការរៀបចំកម្មវិធីពិព៌ណស្នាដៃសិល្បៈនេះជាទម្លាប់របស់បច្ចឹមប្រទេស ហើយ The Art bar​ នេះជាទីកន្លែង​សម្រាប់​យុវ​វ័យ​​សិល្បករគ្រប់គ្នាមានឱកាសបង្ហាញស្នាដៃរបស់ខ្លួន និងរៀនសូត្រពីការបង្កើតសិល្បៈថ្មីៗ នេះបើតាមឲ្យដឹងពី លោក អ៊ូ ដាញ៉ែល រត្នមុនី។ សិល្បករគំនូរសសហសម័យរូបនេះ បន្តថា រៀងរាល់ខែនៅទីនេះជាឱកាសសម្រាប់​សិល្បករគំនូរ មិនថាចេះ ឬមិនចេះនោះទេ បើសិនជាមានបំណងចង់សាកល្បងអាចមកលេង និងសាកបង្ហាញស្នាដៃគំនូរ បង្ហាញពីជម្រៅចិត្តរបស់អ្នកបាន។

លោក Mark Jefferson Heang
ស្នាដៃគំនូរ របស់ លោក Mark Jefferson Heang

ម្ចាស់ហាង The Art Bar លោក Mark Jefferson Heang ក៏បន្ថែមដែរថា ទីកន្លែងរបស់លោកនឹងស្វាគមន៍សិល្បករគំនូរគ្រប់ប្រភេទ ដើម្បីចូលរួមពិព៌ណស្នាដៃរបស់ខ្លួន។ គ្រប់គ្នានៅទីនេះនឹងពេញចិត្តជួយចែករំលែកបទពិសោធន៍ស្នាដៃគំនូរ ពិសេសអាចជួយបង្រៀន លើកទឹកចិត្តដល់អ្នកចង់បង្ហាញពីសិល្បគំនូររបស់ខ្លួន ក្រៅពីនោះ ម្ចាស់ហាង The Art Bar លោក Mark បន្ថែមថា សិល្បករគំនូរទាំងអស់ក៏មានឱកាសលក់ស្នាដៃគំនូររបស់ខ្លួន​តាមរយៈការពិព៌ណនៅទីនេះទៀតផង។

លោក យី កក្កដា

ក្នុងនោះសិល្បករគំនូរច្នៃប្រឌីតដូចជា លោក យី កក្កដា កញ្ញា Apsvra និងសិល្បករគំនូរដទៃទៀត ដែលចូលរួមក្នុងកម្មវិធីពិព៌ណស្នាដៃនេះ ក៏លើកឡើងដូចគ្នាដែរថា ការជួបជុំបង្ហាញស្នាដៃសិល្បគំនូរជាវប្បធម៌ដ៏ល្អ ហើយវាធ្វើឱ្យយើងទទួលបានគំនិតថ្មី រូបភាពថ្មី និងអាចច្នៃប្រឌិតអ្វីដែល​ថ្មីបន្ត ដែលនេះជារឿងនាំឱ្យមានការរីកចម្រើនទាំងអស់គ្នា៕

កញ្ញា Apsvra

អត្ថបទ៖ Sunny

អត្ថបទពេញនិយម