ឪពុក​របស់ Yang Mi បង្ហោះរូបដ៏កម្រ​ជាច្រើនសន្លឹករបស់កូនកាលពីនៅតូចច្រមក់

  • 2018-07-04 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​កម្រ​បង្ហាញ​ពីមុន​របស់​តារាសម្ដែង​ឆ្នើម​ប្រចាំ​ប្រទេស​ចិន​ Yang Mi ត្រូវ​ឪពុក​របស់​នាង​បង្ហាញ​ជា​សាធារណៈ​លើ​គណនី​ Weibo នាំឲ្យ​អ្នក​គាំទ្រ​របស់​នាង​ចែកចាយ​តៗគ្នា។

កាល​ពី​ថ្ងៃ​ ០៤ ខែ​កក្កដា​ម្សិលមិញ​ ឪពុក​របស់​ Yang Mi បាន​បង្ហោះ​រូប​នៅ​ពីតូច​របស់​កូន​ខ្លួន​ គ្រប់​ស្ទីល​ គ្រប់​រូបភាព​ បង្ក​ឲ្យ​គ្រប់គ្នា​ដែល​បាន​ឃើញ​លួច​សរសើរ និង​អត់ទ្រាំ​មិន​ស្រឡាញ់​នាងតូច​ Yang Mi មិនបានទេ។

តារាស្រី​ដែល​កើត​ក្នុង​ទីក្រុង​ប៉េកាំង​រូបនេះ​ មាន​ឪពុក​ជា​មន្ត្រី​ប៉ូលិស​ និង​ម្ដាយ​ជាស្ត្រី​មេផ្ទះ។ រម្លឹក​កាល​ពី​អាយុ​ ៤​ឆ្នាំ​ Yang Mi បាន​ឈាន​ជើង​ចូល​សម្ដែង​ជា​លើក​ដំបូង​ក្នុង​ភាពយន្តភាគ​ប្រវត្តិសាស្ត្រ​មានចំណងជើង​ថា​ "Tang Ming Huang”។ រហូត​ដល់​ឆ្នាំ ១៩៩២ នាង​ក៏​មាន​ឱកាស​បាន​សម្ដែង​ក្នុង​រឿង​ "កំពូល​អ្នកសុំទាន” ជាមួយ​ទិន ហ្វី។

គិត​មកទល់​ពេល​នេះ​ នាង​មាន​អាយុ​ ៣១​ឆ្នាំ​ហើយ​ ព្រម​ទាំង​បាន​រៀបការជាមួយ​តារា​សម្ដែង​ Hawick Lau កាល​ពីឆ្នាំ ២០១៤ មកទល់​ពេលនេះ​ពួកគេ​មាន​កូន​ម្នាក់​ហើយ៕

ប្រភព៖ Wikipedia | ent.sina   ប្រែ​សម្រួល៖ យី សុធារី