បណ្ដុំ​រូបថត​ដឹកលើសកម្រិត និង​ខុស​បច្ចេកទេស ​​​​​

  • 2018-07-05 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើមានរូបអ្វីប្លែកសម្រាប់សប្តាហ៍នេះ! សប្តាហ៍នេះ​ ព័ត៌មានរូបថត មានរូបចំនួន ៧សន្លឹកដែរបង្ហាញពីសកម្មភាពដឹកអីវ៉ាន់ខុសបច្ចេកទេស និងលើសកម្រិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

១. ម៉ូតូ​ឌុប​កំពុង​ដឹក​បន្លែ​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនីវង្ស​ម្ដុំ​វិទ្យាល័យ​បឹង​ត្របែក​។ ​បន្លែ​នៅ​លើ​ម៉ូតូ​ទាំង​នេះ​គឺ​ជា​បន្លែ​យក​ចេញ​ពី​ផ្សារ​ដើម​គរ​ ដោយ​ត្រូវ​យក​ទៅ​លក់​បន្ត​នៅ​ផ្សារ​ច្បារអំពៅ​។ ​

២. បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ដឹក​អង្ករ​​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​។ បើ​មើល​នៅ​ក្នុង​រូប​នេះ​បុរស​នេះ​ហាក់​ដូច​ជា​មាន​ជំនាញ​ក្នុង​ការ​ដឹក​ខ្លាំង​ណាស់​ ដោយ​នៅ​លើ​គាត់​ដឹក​បាន​រហូត​ដល់​៨​បេ​។ ជា​ទូ​ទៅ​អង្ករ​១​បេ​មាន​ទម្ងន់​៥០​គីឡូ​ក្រាម​ ដូច្នេះ​៦​បេ​ស្នើ​នឹង​ ៤០០​គីឡូ​ក្រាម។

៣. ស្ត្រី​ម្នាក់​កំពុង​ដឹក​បន្លែ​ចេញ​ពី​ចម្ការ​របស់​ខ្លួន​យក​ទៅ​លក់​នៅ​ទីផ្សារ​​ក្នុង​ ភូមិ​ស្រង់ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ។ នៅ​ផ្នែក​ខាង​ក្រោយ​ ផ្ទុក​ដោយ​បន្លែ​ដែល​កាត់​មក​ពី​ចម្ការ​​ និង​ខាង​មុខ​មាន​ក្មេង​ស្រី​ម្នាក់​កំពុង​ជិះ​នៅ​រាន​​ម៉ូតូ។

៤. យុវជន​ ២នាក់​កំពុង​ជិះ​ដឹក​គ្នា​​​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ផ្ទុក​ធុង​ហ្គាស​ព្រមទាំងមាន​មនុស្ស​​អង្គុយ​នៅ​ពី​លើ។

៥.ខ្នង​ត្រង់​ផ្អែក​នឹង​ឡាំង​ស្នោ ​ក្បាលពោះ​ទល់​នឹង​ក្បាល​ម៉ូតូ​ ដៃ​ទាំង​គូរ​ប្រឹង​កាច់​ចង្កូត​។ នេះ​ជា​សកម្មភាព​របស់​បុរស​ម្នាក់​កំពុង​ដឹក​អីវ៉ាន់​យ៉ាង​សំពីង​សំពោង​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនីវង្ស​ត្រង់​ចំណុច​ស្តុប​ពេទ្យ​ចិន។ ​​​

ម៉ូតូឌុបកំពុងដឹកបន្លែចេញពីផ្សារដើមគរនៅម្តុំរង្វង់មូលអាងទឹកអូឡាំពិកទៅឲ្យម៉ូយនៅតាមផ្សារនានក្នុងរាជធានីភ្នំពេញ។

ចូលមើល បណ្តុំរូបថតស្អាតៗប្រចាំសប្តាហ៍

ចូលមើល ឃើញ​រូប​ទាំងនេះ​ អ្នក​នឹងសង្វេគដល់ទីក្រុង​ភ្នំពេញ

អត្ថបទ៖ ស៊ីវ ចាន់ណា