​បង្ហាញ​មុខ​ស្មាតហ្វូន​ Android កំពូល​ល្បឿន​នា​ពេល​បច្ចុប្បន្ន

  • 2018-07-05 02:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​តេស្ត​​ល្បឿន​ដំណើរ​ការ​ស្មាតហ្វូន​ AnTuTu បាន​​បញ្ចេញ​បញ្ជី​ថ្មី​ប្រចាំ​ខែ​មិថុនា​ ឆ្នាំ ២០១៨ ដែល​បង្ហាញ​ពី​ស្មាតហ្វូន​ Android មាន​ដំណើរ​ការ​ល្អ​ជាង​គេ​ទាំង​ ១០។

តំណែង​លេខ​មួយ​គឺ​បាន​ទៅ​លើ​ស្មាតហ្វូន​ Gaming ម៉ូដែល​ Xiaomi Black Shark តាម​ពី​ក្រោយ​ដោយ​ Vivo NEX S ដែល​ទើប​បង្ហាញ​មុខ​ថ្មីៗ។ លេខ​បី​បាន​ទៅ​លើ OnePlus 6 ដោយ​មាន​ពិន្ទុ​ខុស​គ្នា​បន្តិច​បន្តួច។

តំណែង​បន្ត​បន្ទាប់​មក​ទៀត​គឺ​ Xiaomi Mi 8, Smartisan Nut R1, Samsung Galaxy S9+, Mi Mix 2S, Samsung Galaxy S9, Sony Xperia XZ2 និង ZTE nubia Red Magic។

គួរ​ដឹង​ថា​ចំណាត់​ថ្នាក់​គឺ​គិត​លើ​ Galaxy S9 ដែល​ប្រើ​បន្ទះ​ឈីប​ Snapdragon តែ​ប៉ុណ្ណោះ ហើយ​​ទិន្នន័យ​ដែល​ប្រើ​ដើម្បី​បង្កើត​ចំណាត់​ថ្នាក់​នេះ​គឺ​បាន​មក​ពី​ការ​តេស្ត​​ស្មាតហ្វូន​ចំនួន​ ១០០០ គ្រឿង៕​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង