David និង Victoria Beckham ប្រារព្ធ​ខួប​រៀបការគម្រប់ ១៩ ឆ្នាំ​យ៉ាង​ផ្អែមល្ហែម

  • 2018-07-05 03:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Victoria Beckham និង ស្វាមី បាន​ចំណាយ​ពេល​ដ៏​មាន​ន័យ​របស់​ពួក​គេ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​យ៉ាង​ផ្អែមល្ហែម ដើម្បីប្រារព្ធ​ខួប​គម្រប់ ១៩ ឆ្នាំ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា។

គូ​ស្នេហ៍​មួយ​គូ​នេះ បាន​អរគុណ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ការ​ចែក​ចាយ​រូបភាព​ដូច​គ្នា​លើ​គណនី Instagram របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ រូបភាព​មួយ​សន្លឹក​នោះ ជា​រូប​របស់​តារា​ទាំង​២​រូប​នេះ អង្គុយ​នៅ​តុ​អាហារ​មួយ ដោយ​តារា​ម៉ូដែល Victoria ដាក់​ដៃ​របស់​នាង​លើ​ដៃ​របស់ David មើល​ទៅ​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់។

ចំពោះ​រូប​ខាង​លើ​នេះ​ដែរ តារា​ម៉ូដែល Victoria បាន​សរសេរ​ពាក្យពេចន៍​ផ្ហែមល្ហែម​ខាង​ក្រោម​នោះ​ថា៖ "១៩ ឆ្នាំ​ហើយ!!! ខ្ញុំ​ស្រឡាញ់​បង​ខ្លាំង​ណាស់"។ ងាក​មក អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បី​វិញ​នោះ ក៏​មិន​ចាញ់​ភរិយា​របស់​លោក​ប៉ុន្មាន​នោះ​ដែរ ជាមួយ​ការ​បង្ហោះរូប​ដូច​គ្នា​នេះ​ដែរ លោក​បាន​សរសេរ​ថា៖ "១៩ ឆ្នាំ​ហើយ wow... នៅ​ពេល​នេះ បើ​កាល​ពី​១៩​ឆ្នាំ​មុន​វិញ ខ្ញុំ​ស្លៀកពាក់​​ឈុត​ពណ៌​ស្វាយ​តាំង​ពី​ក្បាល​ដល់​ចុង​ជើង។ រីករាយ​ខួប​អាពាហ៍ពិពាហ៍​ចំពោះ​ប្រពន្ធ​ និង​អ្នក​ម៉ាក់​ដ៏​អស្ចារ្យ ស្រឡាញ់​អូន"៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម