ស្តាប់សាច់ញាតិក្មេងថៃជាប់ក្នុងរូងភ្នំ រៀបរាប់ប៉ុន្មានឃ្លា រំជួលចិត្តរកអ្វីផ្ទឹមពុំបាន

  • 2018-07-05 07:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរសាទរ​ខួបកំណើត​អាយុ​១៦ឆ្នាំ​របស់​មិត្ត​រួម​ក្រុម ក្មេង​ប្រុស​ថៃ​ទាំង​១២នាក់​មក​ពី​ក្រុម​បាល់ទាត់​ជ្រូកព្រៃ បាន​ទិញ​អាហារ​សម្រន់​មួយ​ចំនួន មុន​ពេល​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ ហើយ​ក៏​បាន​ជាប់​នៅ​ក្នុង​នោះ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។

ប្រហែល​ជា​អាហារ​សម្រន់​ទាំង​នោះ​ហើយ ដែល​ជួយ​ឲ្យ​ពួកគេ​អាច​នៅ​រស់​រាន​មាន​ជីវិត បន្ទាប់​ពី​មេឃ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង បង្ខំ​ឲ្យ​ពួកគេ​ចូល​ទៅ​កាន់​តែ​ជ្រៅ និង​ជាប់​ក្នុង​រូង​ភ្នំ​នោះ​ជាមួយ​គ្រូ​បង្វឹក​តែម្ដង។

ក្មេង​ប្រុស​អាយុ​ចន្លោះ​ពី ១១ ដល់ ១៦ឆ្នាំ រួម​ទាំង​គ្រូ​បង្វឹក​ផង​នោះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​យប់​ថ្ងៃ​ច័ន្ទ ទី១២ ខែ​កក្កដា ឆ្នាំ២០១៨ នៅ​លើ​ទី​ទួល​ក្នុង​រូង​ភ្នំ​ដ៏​ងងឹត ដែល​កំពុង​ត្រូវ​ទឹក​ភ្លៀង​ជន់​លិច​យ៉ាង​ខ្លាំង។

បង​ស្រី​របស់​ក្មេង​ប្រុស Pheeraphat Sompiengjai (ឈ្មោះ​ក្រៅ​ហៅ​ថា Night អាយុ​១៦ឆ្នាំ ឬ ១៧​ឆ្នាំ​បើ​គិត​តាម​ប្រទេស​ថៃ) ដែល​ជា​ម្ចាស់​ខួប បាន​និយាយ​ថា Night បាន​ចូល​រួម​ក្រុម​បាល់ទាត់​ជ្រូក​ព្រៃ អស់​រយៈពេល​ជិត​១ឆ្នាំ​មក​ហើយ និង​លេង​តំណែង​ជា​អ្នក​ចាំ​ទី។

រូបថត Pheeraphat Sompiengjai

នារី​ជា​បង​ស្រី​មាន​ឈ្មោះ​ថា Phunphatsa បាន​បន្ថែម​ថា ក្រុម​គ្រួសារ​បាន​រៀបចំ​នំ​ខួបកំណើត , សាច់​ជ្រូក​អាំង និង បង្អែម​ខ្លះៗ​សម្រាប់​អបអរ​ដល់​រូប​គេ នៅ​ថ្ងៃ​ទី២៣ ខែ​មិថុនា (ថ្ងៃ​ដែល​ពួកគេ​បាត់​ខ្លួន)។

«យើង​បាន​ត្រៀម​អាហារ​ពេល​ល្ងាច​ដើម្បី​អបអរ​ថ្ងៃ​ខួបកំណើត​គេ ហើយ​សាច់ញាតិ​មួយ​ចំនួន​ក៏​បាន​មក​ចូល​រួម​ដែរ»។ នេះ​បើ​តាម​សម្តី​នាង Phunphatsa។ នាង​បាន​បន្ត​ថា «ខ្ញុំ​បាន​ទុក​នំ​ខួបកំណើត​នៅ​ក្នុង​ទូរ​ទឹកកក​ដើម្បី Surprise គេ»។

ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ច្រើន​ម៉ោង​ក៏​បាន​រំលង​ផុត​ទៅ ហើយ​ពួកគេ​ក៏​បាន​ដឹង​ថា ច្បាស់​ជា​មាន​រឿង​មិន​ស្រួល។ នាង Phunphatsa បាន​ប្រាប់​សារព័ត៌មាន AFP ថា «Night មិន​ដែល​មក​ផ្ទះ​យឺត​ម៉ោង​ឡើយ»។

ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​បាន​រក​ឃើញ​ពួកគេ នារី​ជា​បង​ស្រី​បាន​ប្រាប់​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​ចាំ​រាង​យូរ​បន្តិច (ការ​នាំ​យក​ពួកគេ​ចេញ​ពី​រូង​ភ្នំ ត្រូវ​ការ​ពេល​វេលា​យូរ) ប៉ុន្តែ​វា​មិន​អី​នោះ​ទេ ឲ្យ​តែ​គេ​មាន​សុវត្ថិភាព... អត់​មាន​គេ​នៅ​ផ្ទះ ពិត​ជា​ស្ងាត់​ណាស់»៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម