សំខាន់បំផុតត្រូវដឹង! កាលវិភាគមុខវិជ្ជាប្រឡងបាក់ឌុប២០១៨ ចេញផ្លូវការហើយ

  • 2018-07-05 08:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំយុវជន និងកីឡា បានចេញកាលវិភាគនៃការប្រព្រឹត្តិទៅក្នុង​ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ ទាំងថ្នាក់វិទ្យាសាស្ត្រ និង​ថ្នាក់សង្គមហើយ។

  • ខាងក្រោមនេះជាតារាងនៃការប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖
  • ខាងក្រោមនេះជាតារាងនៃការប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖

កាលពីព្រឹកថ្ងៃទី ៥ កក្កដា ព្រឹកមិញនេះដែរ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បង្ហាញ​មុខ​វិជ្ជា​ជម្រើស​ផ្លូវការត្រូវ​ប្រឡង​បាក់ឌុប ​ឆ្នាំ​២០១៨នេះ​ហើយ។

  • ចំពោះ​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​៖ ប្រវត្តិវិទ្យា

  • ចំណែក​មុខ​វិជ្ជា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ផែនដី និងបរិស្ថានវិទ្យា

គួរ​បញ្ជាក់​ដែរ​ថា មុខ​វិជ្ជា​ត្រូវ​ប្រឡង​ទាំង​៧​មុខ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​​ពិត​មាន​ដូចជា៖ គណិតវិទ្យា ជីវវិទ្យា រូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ​ខ្មែរ ភាសា​អង់គ្លេស ប្រវត្តិវិទ្យា។ ដោយ​ឡែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ដូចជា៖ អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា ពលរដ្ឋវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ភាសា​អង់គ្លេស ផែនដី និង​បរិស្ថានវិទ្យា៕

អត្ថបទ៖ វឌ្ឍនៈ